Trending now

វៀតណាមលើកសំណើរនូវអាទិភាពសហប្រតិបត្តិការសំខាន់ៗ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

11:49 | 24/05/2022

នៅសម័យពិភាក្សា ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកសំណើរនូវអាទិភាពសហប្រតិបត្តិការសំខាន់ៗមួយចំនួនក្នុងតំបន់នាពេលខាងមុខ។

វៀតណាមដើរតួនាតីសែនសំខាន់ក្នុងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក វៀតណាមដើរតួនាតីសែនសំខាន់ក្នុងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក
សន្និសិទតាមអ៊ិនធរណេតជាមួយមេបញ្ជាការកងកំលាំងការពារជាតិនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក សន្និសិទតាមអ៊ិនធរណេតជាមួយមេបញ្ជាការកងកំលាំងការពារជាតិនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam។
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam។

តបតាមការអញ្ជើញរបស់លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ី - ប៉ាស៊ីហ្វិក (ESCAP) ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើត ESCAP និង ៤៥ ឆ្នាំ ចាប់តាំងពីវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ ថ្ងៃទី ២៣ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam តាងនាមរដ្ឋាភិបាលវៀតណាមបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧៨ របស់ ESCAP។

នៅសម័យពិភាក្សា ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកសំណើរនូវអាទិភាពសហប្រតិបត្តិការសំខាន់ៗមួយចំនួនក្នុងតំបន់នាពេលខាងមុខ។ នោះគឺ៖ តែងតែដាក់មនុស្សនៅកណ្តាលនៃសកម្មភាពទាំងអស់; ពង្រឹងការតភ្ជាប់ក្នុងតំបន់; ធានាខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់; លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល កាត់បន្ថយគម្លាតឌីជីថល; ខិតខំប្រែក្លាយគំរូកំណើនទៅជាកំណើនកាបូនទាប អភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ... ជាដើម។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម មានទំនួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ESCAP និយាយដោយឡែក និងអង្គការសហប្រជាជាតិនិយាយរួម ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន ដោយមិនទុកចោលនរណាម្នាក់ពីក្រោយក្នុងតំបន់ និងជុំវិញពិភពលោក”។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានជួបពិភាក្សាការងារជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ