Trending now

សន្និសិទតាមអ៊ិនធរណេតជាមួយមេបញ្ជាការកងកំលាំងការពារជាតិនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក

13:41 | 26/08/2020 (បកប្រែដោយ ហេងវុធ្ធី)

ការចូលរួមរបស់វៀតណាមនៅសន្និសីទនេះបានបន្តរួមចំណែកដល់ការអនុវត្តគោលនយោបាយការបរទេសពហុភាគីនិយម និងពិពិធកម្មរបស់បក្សនិងរដ្ឋ ដែលបង្ហាញពីតួនាទីនិងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហារួមក្នុងតំបន់ ព្រមទាំងលើកកម្ពស់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរួមនៅក្នុងតំបន់និងពិភពលោក។

លោកឧត្តមសេនីយ៍ទោ Le Huy Vinh អនុប្រធានអគ្គនាធិការកងទ័ពប្រជាជនវៀតណាម

យុគសម័យ - ឆ្លើយតបតាមការអញ្ជើញរបស់នាយឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ - ប៉ាស៊ីហ្វិកអាមេរិក និងលោកឧត្តមនាវីត្រី Viliame Naupoto មេបញ្ជាការនៃកងកំលាំងការពារជាតិហ្វីជី នាថ្ងៃទី ២៥ ខែសីហា ទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Le Huy Vinh អនុប្រធានអគ្គនាធិការកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមសន្និសីទស្តីពី មេបញ្ជាការនៃកងកម្លាំងការពារជាតិតាមតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកលើកទី ២៣ ក្រោមប្រធានបទ “លើកកម្ពស់តំបន់មហាសមុ្រទឥណ្ឌា- ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ” ដោយមានការចូលរួមពីប្រទេសចំនួន ២៩ ក្នុងតំបន់ ដែលបានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមានន សារៈសំខាន់និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩និងការគំរាមកំហែងឆ្លងព្រំដែនដែលពាក់ព័ន្ធនឹងសុខភាពប្រទេសជាតិ» “ អត្ថន័យនិងផលប៉ះពាល់នៃបច្ចេកវិទ្យាទូរស័ព្ទចល័ត 5G លើសន្តិសុខជាតិ” និង“ តួនាទីនៃពហុភាគីនិយមក្នុងការលើកកម្ពស់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ” ។

លោកឧត្តមសេនីយ៍ទោ Le Huy Vinh ក៏បានទទួលជួបសម្តែងការគួរសមជាមួយលោកវរសេនីយ៍ឯក Thomas Stevenson អនុពន្ធការពារជាតិអាមេរិកប្រចាំនៅវៀតណាម

ការចូលរួមរបស់វៀតណាមនៅសន្និសីទនេះបានបន្តរួមចំណែកដល់ការអនុវត្តគោលនយោបាយការបរទេសពហុភាគីនិយម និងពិពិធកម្មរបស់បក្សនិងរដ្ឋ ដែលបង្ហាញពីតួនាទីនិងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហារួមក្នុងតំបន់ ព្រមទាំងលើកកម្ពស់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរួមនៅក្នុងតំបន់និងពិភពលោក។ នៅខាងក្រៅសន្និសីទនេះដែរ លោកឧត្តមសេនីយ៍ទោ Le Huy Vinh ក៏បានទទួលជួបសម្តែងការគួរសមជាមួយលោកវរសេនីយ៍ឯក Thomas Stevenson អនុពន្ធការពារជាតិអាមេរិកប្រចាំនៅវៀតណាម។ ថ្លែងនៅក្នុងជំនួបមននេះ លោកឧត្តមសេនីយ៍ទោ Le Huy Vinh បានស្នើថា នាពេលខាងមុខនេះកងទ័ពអាមេរិកនិងវៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើមូលដ្ឋានសមភាព ព្រមទាំងគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាពនៅក្នុងតំបន់នេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤