Trending now

វៀតណាមដើរតួនាតីសែនសំខាន់ក្នុងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

09:57 | 22/10/2020

វៀតណាមគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុង«គោលនយោបាយឆ្ពោះទៅទិសខាងកើត» របស់ឥណ្ឌា និងជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមមហាសមុទ្រ ឥណ្ឌា- ប៉ាស៊ីហ្វិករបស់ឥណ្ឌា ដោយឈរលើគុណតំលៃនិងផលប្រយោជន៍រួម ក្នុងការបង្កើនសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ផងដែរ។

លោកស្រី Riva Ganguly Das អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា (នៅកណ្តាល) អញ្ជើញថ្លែងនៅក្នុងវេទិកាធុរកិច្ចឥណ្ឌា - វៀតណាម (រូបថត៖ ក្រសួងការបរទេសឥណ្ឌា)

នេះជាការបញ្ជាក់របស់លោកស្រី Riva Ganguly Das អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាក្នុងវេទិកាធុរកិច្ចឥណ្ឌា - វៀតណាម ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២០ ខែតុលា។ អ្នកការទូតឥណ្ឌារូនេះ ក៏បានសង្កត់ធ្ងន់ថានាពេលបច្ចុប្បន្ននេះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងឥណ្ឌានិងវៀតណាម ត្រូវបានពង្រីកដល់វិស័យកិច្ចសហប្រតិបត្តិការជាច្រើនទៀត ពោលគឺចាប់ពីការរៀបចំជំនួបនយោបាយ រហូតដល់សេដ្ឋកិច្ចនិងដៃគូអភិវឌ្ឍន៍ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌និងជំនួបប្រាស្រាយរវាងប្រជាជននិងប្រជាជនជាដើមផងដែរ។

យោងតាមលោកស្រី Riva Ganguly Das ឥណ្ឌានិងវៀតណាមបានបង្កើតជំនឿទុកចិត្តគ្នាដ៏ល្អប្រពៃជាយូរណាស់មកហើយ ព្រមទាំងមានការប្រមូលផ្តុំនូវយុទ្ធសាស្ត្រជាច្រើនក្នុងបញ្ហាសកលលោកនិងក្នុងតំបន់ផងដែរ។ ហេតុដូច្នេះប្រទេសទាំងពីរ មានសក្តានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយថែមទៀតផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ