Trending now

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីវិបុលភាពតាមប្រព័ន្ធវិដេអូ

11:21 | 24/05/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ២៣ ឧសភា នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) បានប្រព្រឹត្តទៅពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីវិបុលភាព (IPEF) ក្នុងទម្រង់ផ្ទាល់និងតាមអ៊ីនធឺណិត។

បើកសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥
AMRO វាយតម្លៃថា សេដ្ឋកិច្ចរបស់វៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំង AMRO វាយតម្លៃថា សេដ្ឋកិច្ចរបស់វៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំង
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីវិបុលភាពតាមប្រព័ន្ធវិដេអូ។ (រូបថត៖ nld)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីវិបុលភាពតាមប្រព័ន្ធវិដេអូ។

ពិធីនេះមានការចូលរួមពីនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fusimo នាយករដ្ឋមន្ត្រីឥណ្ឌា នូវែលសេឡង់ ថៃ សិង្ហបុរី និងវៀតណាម; ប្រធានាធិបតីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំបានឯកភាពក្នុងការចាប់ផ្តើមដំណើរការកិច្ចពិភាក្សាអំពី IPEF ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីអញ្ជើញប្រទេសដែលមានចំណាប់អារម្មណ៍នៅក្នុងតំបន់ឱ្យចូលរួម ដោយសង្ឃឹមថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះនឹងជួយសេដ្ឋកិច្ចឱ្យពង្រឹងភាពធន់ ជាពិសេសនៅក្នុងដំណើរការស្តារឡើងវិញក្រោយជំងឺរាតត្បាត សំដៅរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងសន្តិភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ ថ្លែងមតិក្នុងពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពី IPEF នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការកែសម្រួលគំរូកំណើន។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរការពិភាក្សាអំពី IPEF ចាំបាច់ត្រូវមានគោលបំណងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។ យ៉ាងណាមិញ វៀតណាមនឹងរួមជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីបន្តពិភាក្សា និងបញ្ជាក់ខ្លឹមសារនៃសសរស្តម្ភកិច្ចសហប្រតិបត្តិការ នាំមកនូវរបៀបវារៈសេដ្ឋកិច្ចវិជ្ជមាន ប្រសិទ្ធភាពសម្រាប់តំបន់ និងសម្រាប់ប្រទេសនីមួយៗ; ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ