Trending now

ទីក្រុង Da Nang ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងវិលត្រឡប់មកវិញ

23:08 | 30/04/2022

នៅវេលាម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី២៩ ខែមេសា មន្ទីរទេសចរណ៍ទីក្រុង DaNang បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air រៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរ VJ879 ពីទីក្រុង Incheon (កូរ៉េខាងត្បូង) មកកាន់អាកាសយានដ្ឋានអន្តរជាតិ Da Nang ដែលមានអ្នកដំណើរចំនួន ២២០នាក់។

ផ្តល់ជូនស៊ីមកាតទូរស័ព្ទឥតគិតថ្លៃជាង ៥០,០០០ សម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ទីក្រុង Da Nang ផ្តល់ជូនស៊ីមកាតទូរស័ព្ទឥតគិតថ្លៃជាង ៥០,០០០ សម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ទីក្រុង Da Nang
សហគ្រាសអេស្បាញស្វែងរកឱកាសវិនិយោគនៅទីក្រុង Da Nang សហគ្រាសអេស្បាញស្វែងរកឱកាសវិនិយោគនៅទីក្រុង Da Nang
ទីក្រុង Da Nang ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងវិលត្រឡប់មកវិញ
ក្រុមភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងដំបូងគេដែលបានមកដល់ទីក្រុង Da Nang ។ (រូបថត៖ TTXVN)

នេះគឺជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលនាំអ្នកដំណើរពីកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារជំងឺរាតត្បាតកូវីដ-១៩។

កូរ៉េខាងត្បូងគឺជាទីផ្សារជួរមុខគេសម្រាប់ទេសចរណ៍ទីក្រុង Da Nang អស់រយៈពេលជាច្រើនឆ្នាំមក មុនពេលផ្ទុះឡើងជំងឺកូវីដ-១៩។ ហេតុដូច្នេះ ការស្តារឡើងវិញទីផ្សារនេះ ត្រូវបានទីក្រុងយកវិត្តទុកដាក់ពិសេស។ ក្នុងក្របខ័ណ្ឌនៃសកម្មភាពទទួលស្វាគមន៍ជើងហោះហើរពីកូរ៉េខាងត្បូង វិស័យទេសចរណ៍ទីក្រុង Da Nang និងខេត្ត Quang Nam បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air រៀបចំកម្មវិធីស្ទង់មតិអំពីគោលដៅមកដល់ សម្រាប់ក្រុមហ៊ុនទេសចរណ៍ដ៏មានកិត្យានុភាពចំនួនជាង ១៥ អង្គភាពនៃកូរ៉េខាងត្បូង។ នេះជាសកម្មភាពមួយដើម្បីទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងមកកាន់ទីក្រុង Da Nang និងទីផ្សារទេសចរណ៍ភូមិភាគកណ្តាល៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម