Trending now
មហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២៖

សារព័ត៌មានវៀតណាមសាមគ្គីភាព វិជ្ជាជីវៈ ទំនើប និងមនុស្សសាស្ត្រ

23:36 | 13/04/2022

នាព្រឹកថ្ងៃទី ១៣ មេសា មហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២ ក្រោមប្រធានបទ “អ្នកសារព័ត៌មានវៀតណាមសាមគ្គីភាព វិជ្ជាជីវៈ ទំនើប និងមនុស្សសាស្ត្រ” បានបើកនៅសារមន្ទីរហាណូយ។

កសាងខឿនយុត្តិធម៌វៀតណាមឲ្យកាន់តែ ជំនាញ ទំនើប សមភាព តឹងរ៉ឹងនិងតម្លាភាព កសាងខឿនយុត្តិធម៌វៀតណាមឲ្យកាន់តែ ជំនាញ ទំនើប សមភាព តឹងរ៉ឹងនិងតម្លាភាព
ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ថ្លែងមតិក្នុងពិធីបើកមហោស្រពសារព័ត៌មានជាតិ (រូបថត៖ TTXVN)
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ថ្លែងមតិក្នុងពិធីបើកមហោស្រពសារព័ត៌មានជាតិ.

ព្រឹត្តិការណ៍នេះ ដោយសមាគមអ្នកកាសែតវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សហការរៀបចំឡើង ចំទៅនឹងឱកាសរំលឹកខួបលើកទី ៧២ នៃការបង្កើតសមាគមអ្នកកាសែតវៀតណាម (២១ មេសា ១៩៥០ - ២១ មេសា ២០២២) ឆ្ពោះទៅខួបលើកទី ៩៧ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២២)។ វិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍ វៀតណាមបានផ្សាយបន្តផ្ទាល់ពិធីបើកពិព័រណ៍សារព័ត៌មានតាមវិទ្យុនិងទូរទស្សន៍ ដើម្បីបម្រើអ្នកស្តាប់និងទស្សនិកជនទូទាំងប្រទេស។

ថ្លែងមតិក្នុងពិធីបើកមហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២ ប្រធានគណៈកម្មាធិការឃោសអប់រំនាមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖ “ឥឡូវនេះជាពេលវេលាជាងពេលណាៗទាំងអស់ អ្នកសារព័ត៌មានត្រូវពង្រឹងជំនាញវិជ្ជាជីវៈ និងភាពក្លាហាននយោបាយ ហើយស្មោះត្រង់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជន។ អ្នកសារព័ត៌មានត្រូវបង្ហាញយ៉ាងម៉ឺងម៉ាត់នូវភាពក្លាហាននយោបាយ បដិវត្តន៍ និងវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវគោលជំហរបដិវត្តន៍របស់ខ្លួន ក្នុងស្មារតីសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងការបណ្តុះក្រមសីលធម៌ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិទាំង១០ ស្តីពីសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិប្រើប្រាស់បណ្តាញសង្គមរបស់អ្នកសារព័ត៌មានក្នុងនិន្នាការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន”។

ក្នុងមហោស្រពសារព័ត៌មាន ស្តង់របស់វិទ្យុសម្លេងវៀតណាមបានឧទ្ទេសនាមអំពីព័ត៌មានបើកចំហនិងស្និទ្ធស្នាលជាច្រើន បង្កើតទំនាក់ទំនងជាមួយសាធារណជនចំពោះមហោស្រពសារព័ត៌មាន ហើយទន្ទឹមនឹងនោះ មានបំណងផ្សព្វផ្សាយម៉ាកយីហោវៀតណាមឱ្យកាន់តែទូលំទូលាយថែមទៀត។ អ្នកកាសែត Pham Manh Hung អគ្គនាយករង ប្រធានសហភាពអ្នកកាសែតវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖

“ស្តង់តាំងបង្ហាញកាសែតរបស់វិទ្យុសម្លេងវៀតណាម បានបង្ហាញយ៉ាងច្បាស់បំផុតនូវពាក្យចាប់ផ្តើមថា “នេះជាសំឡេងរបស់វៀតណាម” ជាពាក្យស្លោកដែលកំណត់តម្លៃស្នូលរបស់វិទ្យុសំឡេងវៀតណាម។ យើងសូមណែនាំដល់សាធារណជននូវទីភ្នាក់ងារសារព័ត៌មានដែលមានប្រពៃណីប្រវត្តិសាស្ត្រដ៏សម្បូរបែប ហើយមានបំណងសាងសង់អគារពហុប្រព័ន្ធផ្សព្វផ្សាយទំនើប ពហុភាសា។ វិទ្យុសំឡេង គឺជាទីភ្នាក់ងារសារព័ត៌មានដែលមានភាសាបរទេសច្រើនបំផុត និងជាភាសាជនជាតិភាគតិចបំផុតនៅក្នុងទីភ្នាក់ងារសារព័ត៌មាននៅវៀតណាម។ ក្រៅពីនេះ ណែនាំដល់សាធារណជននូវសមិទ្ធិផលនៃការផ្លាស់ប្តូរឌីជីថលរបស់វិទ្យុសំឡេង ជាពិសេសកម្មវិធី VTCNow VOVlive មានឯកទេសលើភាពខ្លាំងនៃសំឡេងរបស់វិទ្យុសំឡេងវៀតណាម ដែលស័ក្តិសមសម្រាប់ការផ្លាស់ប្តូរឌីជីថល”។

ក្នុងក្របខណ្ឌសមាគមកាសែតជាតិ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅដូចជា៖ ពិធីតាំងពិព័រណ៌ “១០០ ឆ្នាំនៃកាសែតរងទុក្ខរបស់ប្រជាជន; ពិព័រណ៍រូបថត "ផ្លូវនិទាឃរដូវ"; វេទិកា "បញ្ហាថ្ងៃនេះជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR