Trending now

ការប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរឌីជីថលនូវប្រព័ន្ធអប់រំក្នុងអាស៊ាន

09:42 | 16/10/2020

នាថ្ងៃទី ១៥ ខែតុលា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិ ( UNICEF) និងលេខាធិការដ្ឋានអាស៊ាន បានរៀបចំកិច្ចប្រជុំ “ អាស៊ាន - UNICEF ស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងប្រព័ន្ធអប់រំនៅក្នុងអាស៊ាន។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ ( ប្រភព៖ tienphong.vn)

កិច្ចប្រជុំនេះមានគោលបំណងបញ្ជាក់ពីភាពចាំបាច់ក្នុងការអភិវឌ្ឍជំនាញខាងឌីជីថលនិងជំនាញផ្សេងៗទៀតដែលអាចផ្ទេរបាននៅក្នុងប្រព័ន្ធអប់រំអាស៊ានផងដែរ។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha បានមានប្រសាសន៍ថា កូនសិស្សនិងគ្រូបង្រៀនចាំបាច់ត្រូវតែទទួលយកបាននូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីភ្ជាប់ និងទាញយកចំណេះដឹងរបស់មនុស្សលោក ព្រមទាំងអំពាវនាវឱ្យរដ្ឋមន្រ្តីអប់រំនៃបណ្តាប្រទេសសមាជិកអាស៊ានឲ្យរួមដៃគ្នាក្នុងការកសាងបទដ្ឋានជំនាញខាងឌីជីថលដែលមានការឯកភាពគ្នានៅក្នុងតំបន់ ដោយឆ្ពោះទៅរកបង្កើតក្របខ័ណ្ឌសមត្ថភាពឌីជីថលមួយ ដែលត្រូវបានប្រទេសសមាជិកទទួលស្គាល់ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីអប់រំអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការអភិវឌ្ឍជំនាញខាងឌីជីថលនិងជំនាញខាងផ្លាស់ប្តូរឌីជីថលនៅក្នុងប្រព័ន្ធអប់រំនៃ បណ្តាប្រទេសសមាជិកអាស៊ាន៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ