Trending now

កម្ពុជា រកបានចំណូលជាង៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៣ខែ

19:55 | 06/04/2022 ហេង វុធ្ធី

ត្រីមាសទីមួយនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករ ទៅកាន់៤៩ប្រទេស​ និងតំបន់ស្វយ័ត បានជាង១៧ម៉ឺនតោន ខណៈនាំចេញស្រូវទៅប្រទេសវៀត បានរហូតដល់ជិត១,៤លានតោន។ បើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា​ ការ​នាំចេញអង្ករ ​និងស្រូវនេះ គឺមានទំហំទឹកប្រាក់ ​៤១៣លានដុល្លារ។

​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បញ្ជាក់​ពី​កូ​តា​ពន្ធ​សម្រាប់​អង្ករ​ ​ស្លឹក​ថ្នាំជក់​ស្ងួត​ពី​កម្ពុជា​ ​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បញ្ជាក់​ពី​កូ​តា​ពន្ធ​សម្រាប់​អង្ករ​ ​ស្លឹក​ថ្នាំជក់​ស្ងួត​ពី​កម្ពុជា​
វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ
កម្ពុជា រកបានចំណូលជាង៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៣ខែ
កម្ពុជា រកបានចំណូលជាង៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៣ខែ

អង្ករចំនួន១៧០ ៥៣៩តោន ដែលកម្ពុជានាំចេញទៅទីផ្សារពិភពលោក ក្នុងរយៈពេល៣ខែមកនេះ មានតម្លៃជាង ១០០,៤៧ លានដុល្លារ។ ប្រទេសចិន និងតំបន់ស្វយ័តដែលមាន ហុងកុង ម៉ាកាវ គឺជាទីផ្សារធំរបស់កម្ពុជា ដោយបានទិញអង្ករពីកម្ពុជា ក្នុងបរិមាណ ៨៨​ ៦៤៦តោន ស្មើនឹង៥២ភាគរយ នៃទីផ្សារសរុប។ នេះបើយោងតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយ នៅថ្ងៃទី៥ ខែមេសា។

ក្រៅពីការនាំចេញអង្ករនេះ កម្ពុជា ក៏បាន​នាំចេញស្រូវទៅប្រទេសវៀតណាមក្នុងចំនួន ១ ៣៩០ ១៨១តោន ​ដែរក្នុងរយៈពេល៣ខែមកនេះ។ បើគិតជាទំហំទឹកប្រាក់ដែលបានមកពីការនាំចេញស្រូវ គឺមានប្រ​មាណ ៣១៣លានដុល្លារ ដោយ​កើន ១៣,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០​២​១​។

សូមជម្រាបថា​ ឆមាសទីមួយ ឆ្នាំ២០២១ កម្ពុជា សម្រេចការនាំចេញអង្ករបាន ១៥៣ ៦៨៨តោន ដែលមានទំហំទឹកប្រាក់ចំនួន ១០៩,៧៣ លានដុល្លារ៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ
ការបោះឆ្នោតសកលឆ្នាំ ១៩៤៦ គឺជាជម្រើសមួយដែលធ្វើឡើងដោយមេដឹកនាំសម្រាប់អនាគតនៃប្រទេសជាតិ
ខេត្ត Nghe An អនុវត្តភារកិច្ចបន្ទាន់មួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ទីក្រុងហៃផុងរឹតបន្តឹងការគ្រប់គ្រងកងនាវានេសាទរបស់ខ្លួន ដោយប្តេជ្ញាចូលរួមជាមួយប្រទេសដទៃទៀតក្នុងការលើក «កាតលឿង» របស់ EC
ខេត្ត Dak Lak ពង្រឹងការឃោសនាប្រឆាំងនឹងការនេសាទខុសច្បាប់