Trending now

នាយករដ្ឋមន្ត្រីទីម័រខាងកើត «ដាក់ពាក្យលាលែងពីតំណែង» ចំពោះមុខបញ្ហាអស្ថិរភាពនយោបាយ

15:45 | 25/02/2020

នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) បានសម្រេចលាលែងពីតំណែង ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្មេងខ្ចីមួយនេះ កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពនយោបាយថ្មីផ្សេងទៀត ក្រោយពីរដ្ឋាភិបាលចម្រុះ ដែលគាំទ្រលោកត្រូវដួលរលំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) (FN)

នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) បានសម្រេចលាលែងពីតំណែង ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្មេងខ្ចីមួយនេះ កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពនយោបាយថ្មីផ្សេងទៀត ក្រោយពីរដ្ឋាភិបាលចម្រុះ ដែលគាំទ្រលោកត្រូវដួលរលំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Taur Matan Ruak ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានផ្ញើលិខិតសុំលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តី ទៅកាន់លោកប្រធានាធិបតីរួចរាល់ហើយ» បន្ទាប់ពីបានជួបពិភាក្សា ជាមួយប្រធានាធិបតីទ័ម័រខាងកើត លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរែស (Francisco Guterres)។

ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្រ្តីទីម័រខាងកើតបានបញ្ជាក់ថា លោកបានត្រៀមខ្លួនបន្តនៅកាន់តំណែងនេះជាបណ្តោះអាសន្នសិន រហូតទាល់តែការសុំលាលែងរបស់លោកត្រូវបានទទួលយក ដើម្បីកុំឲ្យបង្កភាពរាំងស្ទះ ដល់សកម្មភាពរដ្ឋាភិបាលនៅក្នុងប្រទេស។

គួរជម្រាបថា លោក Taur Matan Ruak បានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី នៃប្រទេសទីម័រខាងកើត កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់បានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ផងដែរ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ