Trending now

មន្ទីពេទ្យបណ្តោះអាសន្នកម្រិត ២ លេខ ៣ របស់វៀតណាមទទួលបានមេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

11:32 | 17/03/2022 យោងតាមវិឡូសំលេងវៀតណាម

ពិធីប្រគល់មេដាយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រារព្ធខួបមួយឆ្នាំនៃការចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាមួយនឹងសមិទ្ធិផលនិងកិច្ចខិតខំប្រឹងប្រែងគួរជាទីលើកទឹកចិត្តរបស់មន្ទីរពេទ្យកម្រិត២ លេខ៣។

សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម លេខ ០១ និង ០២៖ វៀតណាមកំណត់ផនែការសម្រេចបានកំណើន ៦.៥% ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នឹងឈានដល់ ៣.៧០០ ដុល្ សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម លេខ ០១ និង ០២៖ វៀតណាមកំណត់ផនែការសម្រេចបានកំណើន ៦.៥% ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នឹងឈានដល់ ៣.៧០០ ដុល្
បើកវគ្គហ្វឹកហ្វឺនការដឹកសំភារៈបរិក្ខារពេទ្យតាមផ្លូវអាកាសសម្រាប់កងពេទ្យកម្រិត ២ លេខ ៣ បើកវគ្គហ្វឹកហ្វឺនការដឹកសំភារៈបរិក្ខារពេទ្យតាមផ្លូវអាកាសសម្រាប់កងពេទ្យកម្រិត ២ លេខ ៣
តំណាងអង្គការសហប្រជាជាតិបានប្រគល់មេដាយសម្រាប់បុព្វហេតុរក្សាសន្តិភាពដល់កម្មាភិបាលនិងបុគ្គលិក BVDC ២.៣ ចំនួន ៦៣នាក់ (រូបថត៖ Nguyen Dam)
តំណាងអង្គការសហប្រជាជាតិបានប្រគល់មេដាយសម្រាប់បុព្វហេតុរក្សាសន្តិភាពដល់កម្មាភិបាលនិងបុគ្គលិក BVDC ២.៣ ចំនួន ៦៣នាក់ (រូបថត៖ Nguyen Dam)

នាពេលថ្មីៗនេះ នៅទីក្រុង Bentiu នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង ពិធីប្រគល់មេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានប្រារព្ធឡើងសម្រាប់សមាជិកចំនួន ៦៣ នាក់នៃមន្ទីរពេទ្យបណ្តោះអាសន្នកម្រិតទី ២ លេខ ៣ របស់វៀតណាម សំដៅទទួលស្គាល់រាល់សមិទ្ធ ផលក្នុងរយៈពេលមួយឆ្នាំដែលបំពេញកាតព្វកិច្ច។

ថ្លែងក្នុងពិធីនេះ លោកស្រី Hiroko Hirahara ប្រធានបេសកកម្ម Bentiu Base និងឧត្តមសេនីយ Dhananjay Joshi មេបញ្ជាការស្តីទីនៃកងកម្លាំងអង្គការសហប្រជាជាតិប្រចាំប្រទេស ស៊ូដង់ខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះការលះបង់ ការយកចិត្តទុកដាក់និងរបៀបរបបការងារប្រកបដោយវិជ្ជាជីវៈរបស់មន្ទីរពេទ្យបណ្តោះអាសន្នកម្រិត២ លេខ ៣ នៃប្រទេសវៀត ណាម។ ក្នុងពេលជាមួយគ្នានោះ លោកវរសេនីយ៍ឯក Waleed Elazizy ប្រធានផ្នែកវេជ្ជសាស្ត្រយោធានៃបេសកកម្មបានអះអាងថា មន្ទីរពេទ្យបណ្តោះអាសន្នរបស់វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅមូលដ្ឋាន Bentiu រួមចំណែកយ៉ាងសកម្មចំពោះវិធានការប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺក្នុងមន្ទីរពេទ្យ និងធានាឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់អ្នកជំងឺដែលកំពុងព្យាបាល។

សូមគូសបញ្ជាក់ថា ពិធីប្រគល់មេដាយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រារព្ធខួបមួយឆ្នាំនៃការចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាមួយនឹងសមិទ្ធិផលនិងកិច្ចខិតខំប្រឹងប្រែងគួរជាទីលើកទឹកចិត្តរបស់មន្ទីរពេទ្យកម្រិត២ លេខ៣ ដែលមិនត្រឹមតែរួមចំណែកក្នុងការបញ្ជាក់វៀតណាមជាប្រទេសសមាជិកប្រកបដោយការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ជេតនាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនវៀត ណាមចំពោះប្រជាជនស៊ូដង់ខាងត្បូងផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី