Trending now

បើកវគ្គហ្វឹកហ្វឺនការដឹកសំភារៈបរិក្ខារពេទ្យតាមផ្លូវអាកាសសម្រាប់កងពេទ្យកម្រិត ២ លេខ ៣

15:37 | 04/11/2020

នៅថ្ងៃទី ២ ខែវិច្ឆិកា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានសហការជាមួយមន្ទីរពេទ្យយោធា ១៧៥ និងបញ្ជាការដ្ឋានទ័ពអាកាស ការពារដែនអាកាស រួមទាំងស្ថាប័នពាក់ព័ន្ធនានា បើកវគ្គហ្វឹកហ្វឺនដឹកសំភារៈបរិក្ខារពេទ្យសម្រាប់កងពេទ្យកម្រិត ២ លេខ ៣ ដែលចូលរួមបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

ប្រតិភូ គ្រូបង្រៀន កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៣ នៅពិធីបើកវគ្គហ្វឹកហ្វឺន

នៅវគ្គហ្វឹកហ្វឺននេះ កម្មាភិបាលនិងយុទ្ធជននៃកងពេទ្យកម្រិត ២ លេខ ៣ បានសិក្សា​ស្រាវជ្រាវលើខ្លឹមសារនូវសកម្មភាពដឹកសំភារៈបរិក្ខារពេទ្យតាមផ្លូវអាកាស រួមមានប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាស ការ​ជួយសង្គ្រោះបន្ទាន់តាមផ្លូវអាកាស ការរៀបចំផែនការ ការជម្លៀសប្រជាជន​ បណ្ដាបញ្ហាដែល​ទាក់​ទង​នឹង​ការ​ធានាសុវត្ថិភាព ការដឹកជញ្ជូនតាមតម្រូវការពីកម្លាំងបំពេញបេសកកម្មរក្សាសន្ដិភាពនៅប្រទេសស៊ូដង់ខាងត្បូង និងអង្គការសហប្រជាជាតិ និង​ការចែករំលែកបទពិសោធន៍​ក្នុងការដឹកជញ្ជូនសំភារៈបរិក្ខារពេទ្យតាមផ្លូវអាកាសនៅឯប្រទេស​ស៊ូដង់ខាងត្បូង./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម