Trending now

G20 ប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺ COVID-19

08:52 | 24/09/2020 (ហេង វុធ្ធ)

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងវិនិយោគនៃក្រុម G20 បានសន្យាចាត់វិធានការណ៍ទាំងអស់ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ។

មេដឹកនាំប្រទេស G20 ជួបគ្នាដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺ Covid-19 ។ (ប្រភព៖ AFP)

ក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគនៃក្រុមប្រទេស G20 ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអួ ក្រោមអធិបតីភាពរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី ២២ ខែកញ្ញា រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើនលទ្ធភាពស្តារឡើងវិញនិងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់នៃបណ្តាប្រទេស រួមទាំងក្នុងតំបន់និងនៅលើពិភពលោកផងដែរ។

បណ្តារដ្ឋមន្ត្រីទាំងនេះ ក៏បានលើកឡើងថាត្រូវការជម្រុញសមត្ថភាពផលិតកម្មនិងពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យផលិតឱសថ ក៏ដូចជាផលិតផលខាងសុខាភិបាលនិងថែទាំសុខភាពផ្សេងៗទៀត ព្រមទាំងធានាថាប្រទេសទាំងអស់មានឱកាសទទួលយកបាននូវមុខទំនិញទាំងនេះផងដែរ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ