Trending now

ជប៉ុនប្រកាសបរិច្ចាគ «១៦៥លានដុល្លារ» ដល់អង្គការ WHO ដើម្បីអភិវឌ្ឍវ៉ាក់សាំង ជួយសង្គ្រោះពិភពលោក

15:41 | 17/09/2020

ទោះបីជាកំពុងស្ថិតនៅដំណើរការរៀបចំរដ្ឋាភិបាលថ្មីក៏ពិតមែន ក៏ប្រទេសជប៉ុននៅតែសម្រេចចិត្តផ្តល់ថវិកា ១៧.២ពាន់លានយ៉េន (១៦៥លានដុល្លារអាមេរិក) ជាជំនួយដល់កម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ជប៉ុនប្រកាសបរិច្ចាគ «១៦៥លានដុល្លារ» ដល់អង្គការ WHO ដើម្បីអភិវឌ្ឍវ៉ាក់សាំង ជួយសង្គ្រោះពិភពលោក

កម្មវិធីអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា COVAX ត្រូវបាន WHO និងអង្គការសហប្រជាជាតិទាំងមូល អំពាវនាវឲ្យអន្តរជាតិជួយគាំទ្រ និងជាពិសេសប្រទេសមហាអំណាចធំៗ ដែលមានទ្រព្យធនច្រើន ព្រោះវានឹងជួយដល់គ្រប់ប្រទេសទាំងអស់ ឲ្យទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយជាពិសេសនោះ គឺការចែកចាយវ៉ាក់សាំងនេះ ដោយស្មើភាពគ្នា នោះទើបពិភពលោកទាំងមូលអាចរួចផុតពីភ័យអន្តរាយ។

បើតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលជប៉ុន ជំនួយទៅកាន់ WHO ពេលនេះ គឺស្ថិតនៅក្នុងកញ្ចប់ថវិកា ១.៦៤ទ្រីលានយ៉េនដែលជប៉ុនបានអនុម័ត ដើម្បីប្រើប្រាស់ក្នុងការទប់ទល់វិបត្តិនានា ដែលបង្កឡើងដោយជំងឺ COVID-19។ ប្រទេសជប៉ុនក៏បានបញ្ជាទិញវ៉ាក់សាំង COVID-19 ដោយផ្ទាល់រួចមកហើយដែរ ពីក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងធំៗនៅអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីឲ្យប្រាកដថា ប្រជាជនខ្លួនទាំងជាង ១២០លាននាក់ អាចទទួលបានវ៉ាក់សាំង នៅអំឡុង ៦ខែដើមឆ្នាំ២០២១៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ