Trending now

វេទិកាធុរកិច្ចវៀតណាម - សិង្ហបុរី

22:00 | 26/02/2022

វៀតណាមជានិច្ចកាលបង្ករាល់លក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរឲ្យទទួលបានជោគជ័យតាមរយៈការបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងបង្កើនលក្ខណៈបើកចំហ និងតម្លាភាព។

បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី
រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ
ទិដ្ឋភាពវេទិកាធុរកិច្ចវៀតណាម - សិង្ហបុរី (រូបថត៖ VNA)
ទិដ្ឋភាពវេទិកាធុរកិច្ចវៀតណាម - សិង្ហបុរី (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងវេទិកាធុរកិច្ចវៀតណាម - សិង្ហបុរីដែលបានរៀបចំឡើងនាថ្ងៃទី ២៥ កុម្ភ ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរីនោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានឆ្ពោះទៅរកពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ២០២៣ ខាតមុខ។ ដូច្នេះ សហគ្រាសនៃប្រទេសទាំងពីរចាំបាច់ត្រូវធ្វើសកម្មភាពជាក់ស្ដែង រួមវិភាគទានទៅក្នុងទំនាក់ទំនងនេះ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលបង្ករាល់លក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរឲ្យទទួលបានជោគជ័យតាមរយៈការបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងបង្កើនលក្ខណៈបើកចំហ និងតម្លាភាព។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា៖ “វៀតណាមបានផ្លាស់ប្ដូរពីការទាក់ទាញទុនវិនិយោគពីបរទេស (FDI) សុទ្ធសាធ ទៅជាសហប្រតិបត្តិការជាមួយវនិយោគិនបរទេសក្នុងស្មារតីសមភាព រួមគ្នាអភិវឌ្ឍន៍ មានផលប្រយោជន៍ដូចគ្នា រួមគ្នាទទួលខុសត្រូវចំពោះសង្គម និងចំពោះពលករ ធានាបរិស្ថាន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដោយផ្អែកលើមូលដ្ឋាននេះ វៀតណាមបានផ្ដល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយគម្រោងវិនិយោគបរទេស ដែលមានបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត។ ទន្ទឹមនឹងនេះ មានការចែករំលែក និងរីកសាយភាយការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជួយសម្រួលដល់សហគ្រាសក្នុងប្រទេសចូលរួមក្នុងខ្សែសង្វាក់តម្លៃ; ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម ដើម្បីផលប្រយោជន៍ដូចគ្នា សម្រាប់សហគ្រាស ប្រជាជន និងប្រទេសទាំងពីរផងដែរ”។

នៅក្នុងវេទិកានេះ សហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការ ដែលមានតម្លៃសរុបប្រមាណ ១១ ពាន់លានដុល្លារអាមេរិកផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម