Trending now

រកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ នៅដែនជម្រកសត្វព្រៃកែវសីមា

23:11 | 06/02/2022 ហេង វុធ្ធី

ចាប់តាំងពីឆ្នាំ២០២១មក ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ និងញាស់បានកូន ១៩ក្បាល ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១ សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១
សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា
រកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ នៅដែនជម្រកសត្វព្រៃកែវសីមា

សត្វត្រដក់តូច កំពុងមានវត្តមាន នៅតាមតំបន់ការពារធម្មជាតិជាច្រើន ក្នុងប្រទេសកម្ពុជា។ ដូច្នេះ សម្រាប់កិច្ចការអភិរក្សក្នុងដែនជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារស្រាវជ្រាវសត្វ ព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានស្វែងរកសម្បុកពងកូន របស់ត្រដក់តូច នារដូវបន្តពូជដែលចាប់ផ្ដើមពីពាក់កណ្តាល ខែកញ្ញា ដល់ពាក់កណ្តាលខែកុម្ភៈ ដើម្បីការពារ និងអភិរក្សសត្វស្លាបប្រភេទនេះឱ្យនៅគង់វង្ស។

រកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ នៅដែនជម្រកសត្វព្រៃកែវសីមា

សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ «ងាយរងគ្រោះ» នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ សកម្មភាពការពារសម្បុកពងកូននេះ គឺទទួលបានកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។

បើតាម WCS កម្ពុជា គឺជាទីជម្រករបស់សត្វត្រដក់តូច ខណៈសត្វប្រភេទនេះ កំពុងថយចុះដោយសារការបំផ្លាញពីមនុស្ស និងកត្តាគំរាមកំហែងផ្សេងៗ។ នៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាលប៉ុណ្ណោះ៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ