Trending now

សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា

14:26 | 23/09/2021 ហេង វុធ្ធី

ប្រទេសកម្ពុជាគឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ
ទីឋាន​ធម្មជាតិ​ស្ងប់​ស្ងាត់​ សម្រាប់​​ទេសចរ ​បារម្ភ​ពី​ជំងឺ​កូវីដ​ ១៩ ទីឋាន​ធម្មជាតិ​ស្ងប់​ស្ងាត់​ សម្រាប់​​ទេសចរ ​បារម្ភ​ពី​ជំងឺ​កូវីដ​ ១៩
សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា
សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា

ថ្មីៗកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានរកឃើញសម្បុករបស់សត្វត្រដក់តូច (Lesser adjutant) ចំនួនពីរហ្វូង ដែលហ្វូងទី ១មានសម្បុកចំនួន ៥សម្បុក និងហ្វូងទី២មាន ២សម្បុក។

ក្រុមការងារបានចាប់ផ្តើមស្វែងរកសម្បុកសត្វត្រដក់តូច កាលពីដើមខែកញ្ញាកន្លងទៅបន្ទាប់ពីក្រុមការពារសម្បុកសហគមន៍បានយាមការពារសម្បុកសត្វត្រយងយក្សមួយសម្បុករហូតដល់កូនញាស់ហើរចេញដោយសុវត្ថិភាពកាលពីពីរបីសប្តាហ៍កន្លងទៅ។ រដូវពងកូនរបស់សត្វត្រដក់តូចចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកា។ សត្វត្រដក់តូច ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះជាសាកល។

បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានចាត់តាំងក្រុមការពារសម្បុកសហគមន៍ឱ្យយាមការពារសម្បុកសត្វត្រដក់តូចទាំងអស់ ហើយក្រុមស្រាវជ្រាវសត្វព្រៃកំពុងស្វែងរកសម្បុកសត្វត្រដក់តូចបន្តទៀតដើម្បីការពារ។

តាមការប៉ាន់ស្មាន ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំងបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។

ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី។ កាលពីរដូវពងកូនឆ្នាំ ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ក៏ប៉ុន្តែពងនៅក្នុងសម្បុកទាំងអស់មិនបានញាស់ទេ ដោយសារតែមានការរំខានពីមនុស្ស។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣.០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី។

យោងមាត្រា៥៨នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០‌៛ (ដប់ម៉ឺនរៀល) ដល់ ១.០០០.០០០៛ (១លានរៀល)។ ត្រដក់តូច ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ចូលក្នុងបញ្ជីប្រភេទសត្វកម្រនៅកម្ពុជាក្រោមប្រកាសលេខ ០២០។

រៀងរាល់ឆ្នាំ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន គាំទ្រសហគមន៍មូលដ្ឋានឱ្យចូលរួមការពារនិងអភិរក្សសត្វត្រដក់តូចនេះបាន ៣០០គូ នៅក្នុងតំបន់ព្រែកទាល់ និងចំនួនប្រហាក់ប្រហែលគ្នានៅក្នុងតំបន់ខ្ពង់រាបភាគខាងនៃប្រទេស៕

ហេង វុធ្ធី

kleykley.sabay/kbn.news

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់