Trending now

វៀតណាម-កម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរតាមច្រកទ្វារព្រំដែនគោក

15:08 | 21/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់កម្ពុជាដើម្បីចូលរួមវេទិកាទេសចរណ៍អាស៊ាន ATF 2022 គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet បានជួបពិភាក្សាការងារជាមួយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh ប្រទេសវៀតណាម) ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ។

ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា
ជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ

ជួបពិភាក្សាជាមួយលោកអនុរដ្ឋមន្ត្រី Doan Van Viet និងគណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែននៃប្រទេសទាំងពីរបានរាយការណ៍អំពីដំណោះស្រាយជាក់លាក់មួយចំនួនដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរចេញចូល​ដូចជា៖ សម្រួលការបំពេញបែបបទ បង្កើនការអនុវត្តបច្ចេកវិទ្យា កាត់បន្ថយពេលវេលាក្នុងការបំពេញបែបបទចេញចូលសម្រាប់អ្នកដំណើរដើម្បីកុំឲ្យមានការកកស្ទះនៅកន្លែងបំពេញបែបបទសម្រាប់អ្នកដំណើរ... ទន្ទឹមនឹងនោះ កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជាបានផ្លាស់ប្តូរព័ត៌មាន និង​ស្ថានភាពភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរជំនាញ ដំណោះស្រាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរ។

គណៈប្រតិភូនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh ប្រទេសវៀតណាម) (រូបថត៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)
គណៈប្រតិភូនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh ប្រទេសវៀតណាម) (រូបថត៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)

វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយរួម និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai និង បាវិតនិយាយដោយឡែកក្នុងការធានាការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំងពីរនាពេលកន្លងមក លោកអនុរដ្ឋមន្ត្រី Doan Van Viet បានអះអាងថា កិច្ចសហប្រតិបត្តិការការពារព្រំដែនរវាងប្រទេសទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យបានឆាប់យកឈ្នះរាល់ការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាពិសេសក្នុងបរិបទដែលវៀតណាម និងកម្ពុជាកំពុងបើកឲ្យដំណើរការឡើងវិញនូវ​វិស័យទេសចរណ៍ បង្កើនការផ្សាយពាណិជ្ជកម្ម និងជំរុញសកម្មភាពសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព