Trending now

ក្រុមហ៊ុន Samsung មិនផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មនៅវៀតណាមឡើយ

15:09 | 21/01/2022

នាថ្ងៃទី១៩ ខែមករា លោក Choi Joo Ho អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung ប្រចាំនៅវៀតណាម បានឲ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung Vietnam សម្រេចបាន ៧៤,២ ពាន់លានដុល្លារអាមេរិក កើនឡើង១៤% បើធៀបនឹងឆ្នាំ២០២០ ទំហំនៃការនាំចេញទទួលបាន ៦៥.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើធៀបនឹងឆ្នាំ២០២០។

ក្រុមហ៊ុន Samsung បោះទុនចំនួន៨៥០លានដុល្លាអាមេរិកទៅក្នុងរោងចក្រនៅវៀតណាម ក្រុមហ៊ុន Samsung បោះទុនចំនួន៨៥០លានដុល្លាអាមេរិកទៅក្នុងរោងចក្រនៅវៀតណាម
ក្រុមហ៊ុន SAMSUNG វិនិយោគស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅប្រទេសវៀតណាម ក្រុមហ៊ុន SAMSUNG វិនិយោគស្រាវជ្រាវនិងអភិវឌ្ឍន៍សេវា 5G នៅប្រទេសវៀតណាម

ក្រុមហ៊ុនទទួលបានលទ្ធផលពោលខាងលើមកពីរោងចក្ររបស់ក្រុមហ៊ុន Samsung បានអនុវត្តយ៉ាងតឹងរ៉ឹងនូវដំណោះស្រាយរបស់រដ្ឋាភិបាល ខណៈដែលមានការផ្ទុះឡើងលើកទី៤ នៃជំងឺ Covid-19 នាចុងខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Samsung Vietnam នៅទទួលបានជំនួយពីរដ្ឋាភិបាលវៀតណាម និងអាជ្ញាធរនៅមូលដ្ឋានផងដែរ។

ក្រុមហ៊ុន Samsung មិនផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មនៅវៀតណាមឡើយ
បុគ្គលិកនៃក្រុមហ៊ុន Samsung Vietnam នៅលើខ្សែសង្វាក់ផលិតកម្ម (រូបថត៖ vietnamplus.vn)

លោក Choi Joo Ho បានឲ្យដឹងថា ឆ្លើយតបនឹងជំនួយពីរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុន Samsung មិនផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មនៅវៀតណាមដោយសារជំងឺ Covid-19 ឡើយ។ គិតដល់ចុងឆ្នាំ២០២១ ទុនវិនិយោគរបស់ក្រុមហ៊ុន Samsung Vietnam គឺ ១៨ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង ១០២% បើធៀបនឹងទុនវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២០ គឺ ១៧,៧ ពាន់លានដុល្លារអាមេរិក៕

Quan doi Nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម