Trending now

រដ្ឋសភាវៀតណាម នីតិកាលទី១៥ បើកសម័យប្រជុំវិសាមញ្ញដើមដំបូងជាផ្លូវការ

21:38 | 05/01/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៤ មករា នៅសាលប្រជុំ Dien Hong ទីក្រុងហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកសម័យប្រជុំវិសាមញ្ញដើមដំបូង តាមទម្រង់អនឡាញជាមួយខេត្ត ក្រុងចំនួន ៦២។ អញ្ជើញចូលរួមពិធីបើកនោះ មានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue និងសមាជិករដ្ឋសភានីតិកាលពី ១៥។

រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់នៃការសម្រេចចិត្តស្របតាមបំណងប្រាថ្នារបស់ប្រជាជន រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់នៃការសម្រេចចិត្តស្របតាមបំណងប្រាថ្នារបស់ប្រជាជន
រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ

អញ្ជើញថ្លែងបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកច្បាស់ថា រលកនៃការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ នេះជាមួយវីរុសបំប្លែងខ្លួន Delta បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅខាងសេដ្ឋកិច្ច និងសង្គម។ ទោះបីជាស្ថានភាពនាប៉ុន្មានខែចុងឆ្នាំ ២០២១ មានការវិវឌ្ឍន៍ជាវិជ្ជមានក៏ដោយ ប៉ុន្តែខឿនសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន៖ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្ថានថាសម្រេចបាន ២,៥៨% សកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងជីរភាពរស់នៅរបស់ពលករជួបការលំបាកជាច្រើន ហើយការអនុវត្តគោលដៅសេដ្ឋកិច្ច សង្គម ក្នុងរយៈពេលខ្លី និងមធ្យមជួបការលំបាក។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានឲ្យដឹងថា៖ “ដោយឈរលើតម្រូវការបន្ទាន់របស់ប្រទេសជាតិ និងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចចិត្តកោះប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភានីតិកាលទី១៥ សំដៅធ្វើការពិចារណា និងសម្រេចចិត្តលើបញ្ហាធំៗ សំខាន់ៗ និងបន្ទាន់មួយចំនួនអំពីសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិកា ដើម្បីជួយឧបត្ថម្ភឲ្យទាន់ពេលវេលា ដល់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញផងដែរ”។

ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue (រូបថត៖ NLD)
ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue (រូបថត៖ NLD)

យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា នៅសម័យប្រជុំវិសាមញ្ញនេះ អង្គប្រជុំនឹងថធ្វើការពិចារណា និងសម្រេចចិត្តលើខ្លឹមសារសំខាន់ៗចំនួន ៤។ ដំបូងបង្អស់គឺធ្វើការពិចារណាអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយអនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ៖ “សេចក្ដីសម្រេចចិត្តនេះមានអត្ថន័យដ៏សំខាន់ពិសេស ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជំនះពុះពារលើការលំបាក ស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ស្ដារទីផ្សារការងារឡើងវិញ ដោះស្រាយបញ្ហាសន្តិសុខ និងសុខុមាលភាពសង្គម ។ នេះជាគោលនយោបាយបំពេញបន្ថែម ក្រៅពីក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលត្រូវបានរដ្ឋសភាធ្វើការសម្រេចចិត្តក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កម ព្រមទាំងផែនការហិរញ្ញវត្ថុ ផែនការកម្ចី និងសងបំណុលសាធារណៈ ក៏ដូចជាផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥ ផងដែរ” ។

សម័យប្រជុំវិសាមញ្ញដើមដំបូង (រូបថត៖NLD)
សម័យប្រជុំវិសាមញ្ញដើមដំបូង (រូបថត៖NLD)

នៅក្នុងសម័យប្រជុំនេះ អង្គប្រជុំក៏បានធ្វើការពិចារណាអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលការណ៍វិនិយោគលើគម្រោងកសាងសំណងផ្លូវ ល្បឿនលឿនពីខាងជើងទៅខាងត្បូង ដំណាក់កាល ២០២១-២០២៥ ព្រមទាំងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់វិនិយោគសាធារណៈ ច្បាប់ស្តីពីការវិនិយោគតាមទម្រង់ ដៃគូរដ្ឋ និងឯកជន ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីការដេញថ្លៃ ច្បាប់ថាមពលអគ្គិសនី ច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស និងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណីជាដើម។

លោកប្រធានរដ្ឋសភាបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់លើការពិភាក្សា ផ្ដល់ប្រឹក្សា មតិយោបល់អស់ពីកម្លាំងកាយចិត្ត ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចទទួលមតិយោបល់ទាំងនេះរបស់អង្គប្រជុំ ដើម្បីសម្រេចរួចរាល់គម្រោងច្បាប់ ពង្រាងសេចក្តីសម្រេចចិត្តនានា ដើម្បីធានាគុណភាពខ្ពស់បំផុត ហើយចេញផ្សាយឲ្យបានឆាប់ៗ ដើម្បីសម័យប្រជុំប្រព្រឹត្តិទៅប្រកបដោយជោគជ័យផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា