Trending now

រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់នៃការសម្រេចចិត្តស្របតាមបំណងប្រាថ្នារបស់ប្រជាជន

11:05 | 29/07/2021 យោងតាមវិឡុសំលេងវៀតណាម

សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ មានតួនាទីដ៏សែនសំខាន់ ដែលចាក់គ្រឹះលើប្រតិបត្តិការរបស់រដ្ឋសភានីតិកាលទី១៥។

រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំលើកដំបូងជាផ្លូវការ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំលើកដំបូងជាផ្លូវការ
អ្នកប្រាជ្ញឥណ្ឌូនេស៊ី៖ រដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ អ្នកប្រាជ្ញឥណ្ឌូនេស៊ី៖ រដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ
ទិដ្ឋភាពនៅសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៅសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ TTXVN)

សម័យប្រជុំលើកដំបូងនៃអាណត្តិរដ្ឋសភានីតិកាល ទី១៥បានបិទបញ្ចប់នៅថ្ងៃពុធ ទី២៨ កក្កដា នេះ ក្រោយពីការធ្វើការអស់រយៈពេលជាង១សប្ដាហ៍នៅរដ្ឋធានីហាណូយ។ ទោះជាពេលវេលាត្រូវបានកាត់បន្ថយបើធៀបនឹងការគ្រោងទុកដំបូងក៏ដោយ ប៉ុន្តែនេះគឺជាសម័យប្រជុំពិសេសមួយ មិនត្រឹមតែនៅការបោះឆ្នោត អនុម័ត លើ កម្មាភិបាលជាន់ខ្ពស់នៃក្បាលម៉ាស៊ីនរដ្ឋប៉ុណ្ណោះទេ ថែមទាំងពិសេសជាងនេះទៅទៀត សម័យប្រជុំបានបង្ហាញយ៉ាងច្បាស់បំផុតនូវស្មារតីរួមដំណើរជាមួយរដ្ឋាភិបាល សាមគ្គីជាមួយប្រជាជនដើម្បីជំនះពុះពារលើការលំបាកលំបិនបង្កឡើងដោយជម្ងឺរាតត្បាតកូវីដ ១៩។

គោលនយោបាយសម្រេចការអភិវឌ្ឍរបស់ប្រទេសជាតិ

សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ បានសុក្រិតកម្មាភិបាលជាថ្នាក់ដឹកនាំស្នូលៗរបស់រដ្ឋ ព្រមទាំងសុក្រិតកម្មាភិបាលជាន់ខ្ពស់ ដើម្បីសម្រេចយ៉ាងពេញលេញការងារកម្មាភិបាលនៃអាណត្តិថ្មី។ នេះជាខ្លឹមសារស្នូលនៃសម័យប្រជុំ ដែលមានអត្ថន័យសំខាន់ សម្រេចដោយផ្ទាល់ដល់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការនៃក្បាលម៉ាស៊ីនរដ្ឋក្នុងអាណត្តិទាំងមូល។

សមាជិកសមាជិការដ្ឋសភាបានផ្ដល់សច្ចាប័ន បោះឆ្នោតឬអនុម័តលើមុខតំណែងជាច្រើន ក្នុងនោះមាន៖ ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូល បណ្ដាអនុប្រធានរដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាលផ្សេងៗទៀត។ លោក Phan Thai Binh សមាជិករដ្ឋសភានៃខេត្ត Quang Nam បានសម្ដែងក្ដីសង្ឃឹមយ៉ាងដូច្នេះថា៖

“ខ្ញុំសង្ឃឹមថា ក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៥ ដោយមានបទពិសោធន៍និងការប្ដេជ្ញាចិត្តរបស់ខ្លួន មុខតំណែងជាប់ឆ្នោតទាំងអស់នឹងស្រុះចិត្តគំនិតគ្នាដើម្បីសម្រេចភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនបានជឿទុកចិត្តប្រគល់ជូន”។

នៅឯសម័យប្រជុំលើកនេះដែរ រដ្ឋសភាបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំដំណាក់កាល២០២១-២០២៥ ក្នុងនោះដាក់ចេញគោលដៅកំណើនជាមធ្យម ៥ ឆ្នាំប្រមាណ ៦,៥ ដល់ ៧% GDP ជាមធ្យមក្នុងមនុស្សម្នាក់ដល់ឆ្នាំ២០២៥សម្រេចបានប្រមាណ ៤៧០០ដល់៥០០០ដុល្លាអាមេរិក។ រដ្ឋសភាក៏បានសម្រេចបំពេញបន្ថែមប្រភពធនធានសម្រាប់ការងារកាត់បន្ថយភាពក្រីក្រដំណាក់កាល ៥ ឆ្នាំខាងមុខ ដោយការអនុម័តលើជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល២០២១- ២០២៥។ ប្រការនេះនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រដោយពហុទិស បរិយាប័ន្ន ចីរភាព ហើយធានាសន្តិសុខសង្គមទៀតផង។

រួមដំណើរជាមួយរដ្ឋាភិបាលនិងប្រជាជនប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

ការដែលរដ្ឋសភាដាក់ចេញខ្លឹមសារស្ដីពីការបង្កើនការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ចូលក្នុងសេចក្ដីសម្រេចចិត្តនៃរដ្ឋសភានីតិកាលទី១៥ ក៏ដូចជាកាត់បន្ថយ៣ថ្ងៃធ្វើការបើធៀបនឹងរបៀបវារៈដែលត្រូវបានអនុម័តមុននោះ ជារឿងមិនធ្លាប់មានក្នុងសកម្មភាពរបស់រដ្ឋសភាវៀតណាម។ រាល់ការសម្រេចចិត្តនេះគឺសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់រដ្ឋាភិបាលមានភាពម្ចាស់ការថែមទៀតក្នុងការអនុវត្តវិធានការបង្ការប្រឆាំងជម្ងឺឆ្លង ការពារសុខភាពរបស់ប្រជាជន។ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានឲ្យដឹងថា៖ “រដ្ឋសភាបានបង្កើនភាពម្ចាស់ការ ភាពបត់បែន ភាពប្ដូរផ្ដាច់ ធ្វើការក្រៅម៉ោងទាំងថ្ងៃអាទិត្យទៀតផង។ ចំពោះស្ថាប័ននានារបស់រដ្ឋសភា ធ្វើការពេញយប់ដោយបាវចនាកាត់បន្ថយពេលវេលាតែមិនប៉ះពាល់ដល់ខ្លឹមសារ គុណភាពនៃសម័យប្រជុំ។ ហេតុដូច្នេះ សម័យប្រជុំលើកទី១ បានបិទបញ្ចប់ ៣ ថ្ងៃមុននឹងកាលកំណត់ដែលត្រូវបានអនុម័តនៅសម័យប្រជុំត្រៀម ហើយត្រូវបានកាត់បន្ថយ ៨ ថ្ងៃបើធៀបនឹងការគ្រោងទុកកាលពីមុននេះ”។

យោងតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាបានកំណត់ថា រដ្ឋាភិបាលអាចអនុវត្តន៍ដោយម្ចាស់ការ និងបត់បែននូវវិធានការបង្ការប្រឆាំងកូវីដ ១៩ ក្នុងនោះអាចចេញផ្សាយបទបញត្តិចាំបាច់ដែលមិនទាន់ត្រូវបានកំណត់ក្នុងច្បាប់ ដើម្បីដោះស្រាយបញ្ហាកើតមានឲ្យទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការជាបន្ទាន់នៃការងារបង្ការប្រឆាំងជម្ងឺរាតត្បាត។ នេះជាដំណោះស្រាយដែលមិនធ្លាប់មានតាំងពីមុនមក។

រាល់ការកែសម្រួលពោលខាងលើបានបង្ហាញឲ្យឃើញភាពបត់បែននិងការប្ដេជ្ញាចិត្តរបស់រដ្ឋសភា ដែលច្បាមជាប់នូវការទាមទារនៃស្ថានភាពជាក់ស្ដែង ហើយស្របតាមបំណងប្រាថ្នារបស់ប្រជាជន។ លោក Nguyen Van Tien អតីតអនុប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា បានចាត់ទុកថា៖ “ខ្ញុំគិតថា នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃ ដែលបង្ហាញការប្ដេជ្ញាចិត្ត ការគាំទ្ររបស់រដ្ឋសភាចំពោះការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។ ទោះជាបែបបទទាំងអស់នៃសម័យប្រជុំនេះសុទ្ធតែត្រូវអនុវត្តន៍តាមនីតិវិធីដ៏តឹងរឹងក៏ដោយ ប៉ុន្តែការដែលរដ្ឋសភាបានសម្រេចអ្វីៗគ្រប់បែបយ៉ាងបានបញ្ជាក់ថា រដ្ឋសភាធ្វើការក្រៅម៉ោងច្រើនណាស់”។

ថ្វីត្បិតតែត្រូវកាត់បន្ថយរបៀបវារៈក្ដី ប៉ុន្តែរាល់សេចក្ដីសម្រេចចិត្តដែលត្រូវបានសមូហភាពរដ្ឋសភាអនុម័តនៅសម័យប្រជុំលើកនេះបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ជ្រាលជ្រៅអំពីរដ្ឋសភាមួយដ៏ជិតស្និទ្ធជាមួយប្រជាជននិងដើម្បីប្រជាជន៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់