Trending now

រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ

09:05 | 07/04/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី៥ មេសា សមាជិកសភាដែលអញ្ជើញចូលរួមសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនិងនាយករដ្ឋមន្រ្តីរដ្ឋា ភិបាល។ មុននោះ នាថ្ងៃទី៣១ មីនា រដ្ឋសភាក៏បានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ សភារួចរាល់ហើយ។ ដូច្នេះ រហូតមកទល់ពេលនេះ សម័យប្រជុំលើកទី១១ រដ្ឋសភា នីតិកាលទី១៤ បានសុក្រិតមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រដ្ឋ សំដៅធានា ការធ្វើសមកាលកម្មការងារកម្មាភិបាលជាន់ខ្ពស់។

មេដឹកនាំកំពូលទាំង ៤ រូបនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
មេដឹកនាំកំពូលទាំង ៤ រូបនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ VTV)

រួមសាមគ្គីគ្នាជំនះពុះពារលើការលំបាក

ក្នុងសុន្ទរកថាចូលកាន់តំណែង បណ្ដាថ្នាក់ដឹកនាំរបស់រដ្ឋ រដ្ឋាភិបាល និងរដ្ឋ សភា សុទ្ធតែបញ្ជាក់ច្បាស់ថា រាល់បទពិសោធន៍និងសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ ដឹកនាំជំនាន់មុនបន្សល់ទុកមក គឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លាដើម្បីថ្នាក់ដឹកនាំជំនាន់ក្រោយ ស្នងបន្ត ហើយខិតខំប្រឹងប្រែងសម្រេចបានយ៉ាងល្អប្រពៃបំផុតនូវភារកិច្ចរបស់ខ្លួន។

ដោយយល់ច្បាស់ពីការលំបាកឧបសគ្គដែលប្រទេសជាតិត្រូវប្រឈមនាពេល ខាងមុខ រាប់បញ្ចូលទាំងឱកាសនិងបញ្ហាប្រឈមដែលនៅលាយឡំគ្នា បណ្ដាថ្នាក់ដឹកនាំស្នូល បានសង្កត់ធ្ងន់ទៅលើស្មារតីសាមគ្គីភាពជាតិ។ តាមនោះ សមិទ្ធផលដែលប្រទេសជាតិ សម្រេចបាន មិនត្រឹមតែត្រូវបានវាស់វែងដោយខ្ទង់កំណើនសេដ្ឋកិច្ចក្នុងបរិបទនៃជម្ងឺ រាតត្បាត កូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងជាស្មារតីសាមគ្គីភាព និងការប្រឡងប្រណាំង ស្នេហាជាតិទៀតផង។ នៅពេលដែលប្រទេសជាតិជួបប្រទះនឹងការលំបាកម្ដងៗ តែងតែមានប្រភពកម្លាំងដ៏ធំធេងបានមកពីស្មារតីសាមគ្គីភាព ឆន្ទៈឯករាជ្យ កម្លាំងនៃយុត្តិធម៌ ភាពអត់ឱន និងសេចក្ដីស្នេហាសន្តិភាពរបស់ប្រជាជនរាប់សិប លាននាក់។

ដោយឈរលើស្មារតីនោះ ថ្នាក់ដឹកនាំស្នូលទាំងអស់ បានអះអាងថា នឹងសាមគ្គីភាព សហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនានា ហើយខិតចូលឲ្យ ជិតផ្ទៀងស្ដាប់ ក្រេបយក មតិ យោបល់ បំណងប្រាថ្នារបស់ប្រជាជនដើម្បីសម្រេចបាន យ៉ាងល្អបំផុតនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដើម្បីគោលដៅខ្ពង់ខ្ពស់គឺបម្រើ ផលប្រយោជន៍របស់ប្រទេស ប្រជាជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន ដូចដែលការ អះអាងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅពិធីចូលកាន់តំណែងកាលពី ព្រឹកថ្ងៃទី៥ មេសា យ៉ាងដូច្នេះថា៖ “សូមផ្ញើរជូនដល់បងប្អូនជនរួមជាតិក្នុងទូទាំងប្រទេសនិងបងប្អូនអាណិកជននៅឯបរទេសថា៖ បក្សនិងរដ្ឋជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជន ដើម្បីឲ្យរដូវ កាន់តែអំណោយផល ដើម្បីធ្វើការផលិតកម្ម អាជីវកម្មទទួលបានជោគជ័យជានិច្ច ឲ្យ កុមារតែងតែមានក្ដីសុបិននិងសេចក្ដីប្រាថ្នាឈានទៅមុខ ឲ្យជនចាស់ជរារស់នៅមានអាយុយឺនយូរប្រកបដោយសុភមង្គល ព្រមទាំងដើម្បីជំរុញស្មារតីរបស់កុលបុត្រវៀតណាម ដែលកំពុងមានបំណងក្លៀវក្លាចង់លះបង់និងច្នៃប្រឌិតផងដែរ”។

រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ
រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ។

ជំនឿជឿជាក់ពីសាធារណៈមតិ

វាយតម្លៃពីថ្នាក់ដឹកនាំស្នូលៗដែលទើបនឹងបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងនោះ សមាជិកសភាជាច្រើនចាត់ទុកថា ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល និង ប្រធានរដ្ឋសភា សុទ្ធតែមានរយៈពេលទទួលតួនាទី ភារកិច្ចសំខាន់ៗជាច្រើននៅ ស្ថាប័នរដ្ឋ។ នេះជាប្រៀបខ្លាំងចាំបាច់ ដើម្បីអាចគ្រប់គ្រង ដឹកនាំ និងតម្រង់ទិសដៅ សម្រាប់សកម្មភាពរបស់រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា។ លោកNgo Duy Hieu សមាជិក សភានៃទីក្រុងហាណូយ ចែករំលែកថា៖ “ខ្ញុំគិតថា នេះជាជំនាន់ថ្នាក់ដឹកនាំ ដែលអាចប្រតិបត្តិប្រទេសជាតិអនុវត្តន៍ សេចក្ដីប្រាថ្នាជាតិអំពីភាពខ្លាំងមាំមួននិងវិបុលភាព។ ថ្នាក់ដឹកនាំទាំងនេះ សុទ្ធតែ ជាអ្នកមានបទពិសោធន៍ដ៏សម្បូរបែប ជាមនុស្សសកម្ម ខ្លាំងក្លា មានស្មារតីទទួលខុស ត្រូវខ្ពស់ ហើយបានឆ្លងកាត់បរិយាកាសការងារជាច្រើនហើយ។ ខ្ញុំជឿជាក់ថា ជាមួយ នឹងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សដែលបានបង្ហាញច្បាស់ ពីមាគ៌ាឆ្ពោះទៅមុខរបស់ប្រជាជាតិ រួមជាមួយជួរថ្នាក់ដឹកនាំពោរពេញទៅដោយភាពក្លៀវក្លា នេះ ប្រទេសយើងនឹងយកឈ្នះលើការលំបាកទាំងអស់ ហើយអនុវត្តន៍ដោយជោគ ជ័យនូវគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍតាមទិសដៅសង្គមនិយមនៅពាក់ កណ្ដាលសតវត្សទី២១”។

ចំពោះប្រជាជនវិញ ម្ចាស់ឆ្នោតជាច្រើនជឿជាក់ថា ថ្នាក់ដឹកនាំស្នូលៗ នឹង អនុវត្តន៍យ៉ាងល្អប្រពៃនូវតួនាទីរបស់ខ្លួន ដូចអ្វីៗដែលគេបានធ្វើសច្ចាប្រណិធាន ដោយប្រមូលផ្ដុំបាននូវកម្លាំងសមូហភាព ចេញផ្សាយគោលនយោបាយដ៏ខ្លាំងក្លា ជាច្រើនថែមទៀតដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។

ក្នុងអំឡុងប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃការស្ថាបនានិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម ទោះបីជាក្នុងដំណាក់កាលណាមួយ សម័យកាលណាមួយក៏ដោយ ក៏ សុទ្ធតែបង្ហាញពីសេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិដោយឈរលើមោទនភាពជាតិនិងលក្ខណៈខ្លួនទីពឹងខ្លួនផងដែរ។ ការដែលថ្នាក់ដឹកនាំស្នូលៗស្រុះចិត្តគំនិត ប្ដេជ្ញាធ្វើ សកម្មភាពនោះ នឹងចូលរួមចំណែកដ៏សំខាន់ ដើម្បីបន្តស្ថាបនាបុព្វហេតុ កម្លាំងនិង ឋានៈរបស់ប្រទេសជាតិឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់