Trending now

នាំ២០២១ កម្ពុជាប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារ

15:48 | 04/01/2022 ហេង វុធ្ធី

ពេញមួយឆ្នាំ២០២១ កម្ពុជាចំណូលពីការ ប្រមូលពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារអាម៉េរិក។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មាន ២ ២៤៣លានដុល្លារ ​លើសផែនការរហូត ជាង២៤ភាគរយ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។​

ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC
កិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន «CCFTA» និង «RCEP» ចូលជាធរមាន នៅដើមឆ្នាំ២០២២ កិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន «CCFTA» និង «RCEP» ចូលជាធរមាន នៅដើមឆ្នាំ២០២២
នាំ២០២១ កម្ពុជាប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារ
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន

កម្ពុជារកចំណូលបានពីពន្ធដារ និងពន្ធគយ សរុប ៤ ៥៣៧ លានដុល្លារ នៅក្នុងឆ្នាំ២០២១។ សម្តេច​ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីខេត្តព្រះសីហនុ-កោះកុង នាព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖«ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ អាចប្រមូលចំណូលបានល្អ ពិសេសនៅឆ្នាំ២០២១ នៅពេលរាជរដ្ឋាភិបាល បើកប្រទេសបានពេញលេញឡើងវិញ»។

បើតាម សម្តេច ហ៊ុន សែន ឆ្នាំ២០២១កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២ ២៩៤លានដុល្លារ ដែលស្មើនឹង៩៧,១ភាគរយនៃផែនការ ខណៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២ ២៤៣លានដុល្លារ ​លើសផែនការ២៤,០២ភាគរយ នៃច្បាប់គ្រប់គ្រងហិរញ្ញប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ។

សម្តេច ហ៊ុន សែន បានបន្ថែមថា ចំណូលពន្ធគ្រប់ប្រភេទ ដែលកម្ពុជាប្រមូលនេះ គឺមានភាពល្អប្រសើរ នាចុងឆ្នាំ២០២១។

ចំណូលពន្ធដែលកម្ពុជាទទួលបាននេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន ក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ដោយ សម្តេច ហ៊ុន សែន រំពឹង ថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៣ភាគរយ នាឆ្នាំ២០២១៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

“រាត្រីពិសិដ្ឋនៅលើភ្នំ Nghia Linh៖ ដំណើរត្រឡប់ទៅរកឫសគល់”
គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (វៀតណាម) ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់យោធភូមិភាគពិសេស (កម្ពុជា)
ឯកអគ្គរដ្ឋទូតរុស្ស៊ីសាទរចំពោះដំណើរទស្សនកិច្ចនៅកំពង់ផែជាព្រឹត្តិការណ៍សំខាន់មួយក្នុងខួបលើកទី ៧០ នៃចំណងមិត្តភាពជាមួយកម្ពុជា
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជូនពរឆ្នាំថ្មី Bun Pimay របស់ឡាវ និង​ចូលឆ្នាំថ្មីរបស់កម្ពុជា
លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន