Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ទំនាក់ទំនងវៀតណាម-គុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ

11:00 | 03/01/2022 ហេង វុធ្ធី

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋគុយបា (១ មករា ឆ្នាំ១៩៥៩ /១ មករា ឆ្នាំ២០២២) នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារលិខិតអបអរសាទរជូនប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez។

វរសេនីយឯក លោក Dinh Van Noi  បានទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រកម្ពុជា។ វរសេនីយឯក លោក Dinh Van Noi បានទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រកម្ពុជា។
បង្កើនលក្ខណៈជំនាញរបស់សមាជិករដ្ឋសភា បង្កើនលក្ខណៈជំនាញរបស់សមាជិករដ្ឋសភា
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ទំនាក់ទំនងវៀតណាម-គុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងសារលិខិតអបអរសាទរ តាងនាមរដ្ឋសភាវៀតណាម និងក្នុងនាមផ្ទាល់ខ្លួន លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះប្រធានរដ្ឋសភាគុយបា សមាជិកសភា និងប្រជាជនគុយបា។

លោកប្រធានរដ្ឋសភា Vuong Dinh Hue សម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់ និងកម្រមានរវាងវៀតណាម និងគុយបាត្រូវបានពង្រឹង និងពង្រីកដោយជាឥតឈប់ឈរយ៉ាងទូលំទូលាយក្នុងបរិបទស្ថានការណ៍អន្តរជាតិដែលមិនអាចទាយទុកជាមុនបាន និងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រំទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែកអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ហេង វុធ្ធី

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក ចាន់ សុរិកាន់៖ ពង្រឹងទំនាក់ទំនងរវាងភ្នំពេញ និងទីក្រុងហូជីមិញ
បន្តជំរុញឱ្យបងប្អូនខ្មែរចូលរួមក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិ និងសមាគមនានា
លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពមន្ត្រីធ្វើការងារទំនាក់ទំនងប្រជាជនក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
Operation Walk Chicago ជួយអ្នកជំងឺវៀតណាមក្រីក្រទទួលបានការជំនួសសន្លាក់ដោយឥតគិតថ្លៃ
Number One បានបញ្ជាក់ពីស្មារតីនៃការផ្តល់ថាមពលនៅក្នុងកម្មវិធីប្រគល់រង្វាន់ "តណ្ហាយូរអង្វែង"