Trending now

Con Dao បើកដំណើរការតំបន់កេរតំណែលនិងស្តារសកម្មភាពទេសចរណ៍ឡើងវិញ

11:44 | 27/12/2021 ហេង វុធ្ធី

យុគសម័យ - ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ស្រុក Con Dao នឹងស្តារសកម្មភាពទេសចរណ៍ឡើងវិញ សំរាប់ស្វាគមន៍ភ្ញៀវ ទេសចរណ៍និងភ្ញៀវដែលមកដល់ភ្លាមៗតាមយន្តហោះ។

ពិធីបុណ្យរាំរបស់ជនជាតិ Dao ពិធីបុណ្យរាំរបស់ជនជាតិ Dao
ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតរបស់ជនជាតិ Dao (វៀតណាម) ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតរបស់ជនជាតិ Dao (វៀតណាម)
Con Dao បើកដំណើរការតំបន់កេរតំណែលនិងស្តារសកម្មភាពទេសចរណ៍ឡើងវិញ
អ្នកទេសចរមកលេង Con Dao

លោក Trinh Hang ប្រធានមន្ទីរទេសចរណ៍ Ba Ria - Vung Tau មានប្រសាសន៍ថា ខេត្តទាំងមូលបានបើកស្វាគមន៍ភ្ញៀវទេសចរណ៍ជាធម្មតា។ ចាប់ពីដើមខែធ្នូនេះ មន្ទីរទេសចរណ៍បានចេញលិខិតបទដ្ឋានណែនាំនៅតាមមូលដ្ឋាន និងអាជីវកម្មទេសចរណ៍ ដើម្បីរៀបចំទទួលភ្ញៀវប្រកបដោយសុវត្ថិភាព។

យោងតាមគណៈកម្មាធិការប្រជាជនស្រុក Con Dao ក្នុងតំបន់បានស្ដារឡើងវិញនូវរាល់សកម្មភាពនានា រួមទាំងសកម្មភាពទេសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋាន។ អ្នកទេសចរមកពីតំបន់ទី ១ និងទី ២ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរជុំវិញតំបន់នេះដោយគ្មានការរឹតបន្តឹង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ខាង​មុខ Con Dao ត្រឹម​តែ​ស្វាគមន៍​ភ្ញៀវ​តាម​ផ្លូវ​អាកាស​តែប៉ុណ្ណោះ។ បន្ទាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ Con Dao នឹងពិចារណា និងវាយតម្លៃពេលវេលាដើម្បីស្ដារនាវាដឹកអ្នកដំណើរល្បឿនលឿនទៅកាន់ Con Dao៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ