Trending now

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភា សភានៃប្រទេសដៃគូនានា

19:00 | 22/12/2021 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី២០ ខែធ្នូ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេស ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំការទូតលើកទី៣១។

ផ្ទះវៀតណាមស្ថិតក្នុងលំដាប់កំពូលស្អាតបំផុតលើពិភពលោក ផ្ទះវៀតណាមស្ថិតក្នុងលំដាប់កំពូលស្អាតបំផុតលើពិភពលោក
បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ផលិតផលត្រីប្រា ត្រីបាសារបស់វៀតណាមចូលទីផ្សារអូស្ត្រាលី បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ផលិតផលត្រីប្រា ត្រីបាសារបស់វៀតណាមចូលទីផ្សារអូស្ត្រាលី
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅជំនួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេស ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំការទូតលើកទី៣១។ (រូបថត៖ nhandan)
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅជំនួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេស ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំការទូតលើកទី៣១។ (រូបថត៖ nhandan)

លោកប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ ថា៖ រដ្ឋសភានឹងសកម្ម ម្ចាស់ការផ្ដល់សច្ចាប័នដល់ការចូលរួមឬការបញ្ចប់សុពលភាព នៃសន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាមជាសមាជិក ធានាឲ្យបានត្រឹមត្រូវតាមគោល មាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ; ឃ្លាំមើលការអនុវត្តសន្ធិសញ្ញាអន្តរជាតិនានា ដែលមាន ចំណុចស្នូលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី សន្ធិសញ្ញាអន្តរជាតិអំពីព្រំដែន ដែនដី ដើម្បីចូលរួមចំណែកក្នុងការធានាការពារជាតិ សន្តិសុខ ធានាផលប្រយោជន៍ រួមរបស់ប្រទេសជាតិនិងប្រជាជាតិ។ លោកប្រធានរដ្ឋសភាមានបំណងថា បណ្ដា ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូត វៀតណាមប្រចាំឯបរទេស បន្តជំរុញយ៉ាង ខ្លាំងក្លា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋ សភា សភានៃបណ្ដាប្រទេសដៃគូ ទំនាក់ទំនងពិសេស ប្រទេសជិតខាង ដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយនិងដៃគូសំខាន់ផ្សេង ទៀត; លើកកម្រិតកិច្ចការបរទេសពហុភាគី; បង្កើនកិច្ចសហការ ជំរុញខ្លាំងការងារ ស្រាវជ្រាវ ព្យាករណ៍ ធ្វើសេនាធិការយុទ្ធសាស្ត្រ លើវិស័យកិច្ចការបរទេស ដើម្បីដាក់ ពង្រាយអនុវត្តន៍ដោយម្ចាស់ការ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស