យុគសម័យ - ការប្រកួតបាល់ទាត់ “FAVIJA Kanto Cup 2021” សម្រាប់សហគមន៍ជនជាតិវៀតណាមនៅឯប្រទេសជប៉ុន គឺជាទីលានលេងប្រកបដោយល្អប្រសើរ និងមានប្រយោជន៍សម្រាប់ប្រជាជនក្នុងការផ្លាស់ប្តូរ ស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ សិក្សា និងជួយគ្នាទៅវិញទៅមក។
![]() |
![]() |
![]() |
បណ្តាក្រុមបាល់ទាត់ថតរូបទុកជាអនុស្សាវរីយ៍។ |
ការប្រកួតបាល់ទាត់ FAVIJA Kanto Cup គឺជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមផ្លាស់ប្តូរកីឡានិងវប្បធម៌វៀតណាមជប៉ុន (FAVIJA) ដែលបានឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនអាជ្ញាធរតំបន់ Kanto ថែមទាំងការគាំទ្រនិងឧបត្ថម្ភរបស់អង្គភាពអាជីវកម្មវៀតណាមនៅប្រទេស ជប៉ុន ផងដែរ។
ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមបាល់ទាត់ជនវៀតណាមចំនួន ៨០ ក្រុម នៅប្រទេសជប៉ុនបានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលមានក្រុមបាល់ទាត់ចំនួន ៣២ ក្រុមដែលមានលទ្ធផលល្អបំផុត។
![]() |
កីឡាករចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនៅជុំចុងក្រោយ។ |
លោក Do Quang Ba ប្រធាន FAVIJA បានមានប្រសាសន៍ថា នេះជាសកម្មភាពហាត់ពត់សុខភាព ការជ្លាស់ប្តូរ ដើម្បីតភ្ជាប់សហគមន៍និងមានអត្ថន័យជ្រាលជ្រៅចំពោះមនុស្សជាតិ នៅពេលដែលគណៈកម្មការរៀបចំការប្រកួតនេះបានអនុម័តការប្រកួត ដើម្បីប្រមូលថវិកាសម្រាប់ជួយឧបត្ថម្ភករណីប្រជាជនវៀតណាមនៅឯប្រទេសជប៉ុនដែលជួបឧប្បត្តិហេតុ ដូចជាគ្រោះថ្នាក់ មានជំងឺមិនអាចព្យាបាលបាន ... ជាពិសេសអ្នកដែលជួបការលំបាកដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩។
នៅចុងបញ្ចប់នៃការប្រកួតនេះ រង្វាន់ជើងឯកបានជូនដល់ក្រុម FC Real Tobama រង្វាន់លេខពីរបានប្រគល់ជូនក្រុម FC AE៣៨ និងរង្វាន់លេខបីចំណាត់បានប្រគល់ជូនក្រុម FC Tokai និងក្រុម Gold Star JP FC ។
ពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំភុតបានប្រគល់ជូនកីឡាករ Nguyen Tien Trong របស់ FC Washi អ្នកចាំទីល្អបំផុតបានបានប្រគល់ទៅកីឡាករ Nguyen Huy Hoang របស់ FC Real Tobama ។ កីឡាករ Nguyen Phi Phuoc របស់ក្លឹប FC AE៣៨ បានឈ្នះពានរង្វាន់កីឡាករល្អបំផុត ថែមទាំងទទួលបានកិត្តិនាម"ឯកអគ្គរដ្ឋទូតបាល់ទាត់វៀតណាមប្រចាំនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២២" ផងដែរ៕
មតិពីមិត្តអ្នកអាន