Trending now

អូស្ត្រាលីគាំទ្រដើម្បីលើកកម្ពស់ជីវភាពកសិករ ស្ត្រីជនជាតិភាគតិច នៅតំបន់ភាគពាយ័ព្យ

10:44 | 17/12/2021 ឌីណា

យុគសម័យ - ចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែធ្នូ ឆ្នាំ ២០២១ គណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានទៅបំពេញទស្សនកិច្ច នៅវៀតណាមភាគពាយ័ព្យ ដើម្បីជួបជាមួយកសិករ និងសហគ្រាសក្នុងស្រុកដែលកំពុងទទួលបានអត្ថប្រយោជន៍ពីគម្រោងដែលប្រទេសអូស្ត្រាលីបានឧបត្ថម្ភ។

ភាពស្រស់ត្រកាលនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ ភាពស្រស់ត្រកាលនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់
ខ្ពង់រាប Moc Chau ខ្សែផ្លូវ, ដំណើរកំសាន្ត, ស្វែងរក, តំបន់ពាយព្យនៃប្រទេសវៀតណាម ខ្ពង់រាប Moc Chau ខ្សែផ្លូវ, ដំណើរកំសាន្ត, ស្វែងរក, តំបន់ពាយព្យនៃប្រទេសវៀតណាម
អូស្ត្រាលីគាំទ្រដើម្បីលើកកម្ពស់ជីវភាពកសិករ ស្ត្រីជនជាតិភាគតិច នៅតំបន់ភាគពាយ័ព្យ
ដំណើរ​ទស្សន​កិច្ច​នេះ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អូស្ត្រាលី​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បណ្តាខេត្ត​នៅភាគ​ពាយ័ព្យ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយកសិករ និងមន្ត្រីកសិកម្ម និងជំរុញ​ការអភិវឌ្ឍ​កសិកម្មរបស់ខេត្ត Son La, ខេត្ត Yen Bai និងខេត្ត Dien Bien ដែលបានចូលរួមក្នុងគម្រោង រយៈពេល 10 ឆ្នាំដែលឧបត្ថម្ភដោយ ACIAR និងអង្គការស្រាវជ្រាវកសិកម្ម រុក្ខាកម្មអន្តរជាតិ (ICRAF) ដើម្បីអភិវឌ្ឍតម្រង់ទិសទីផ្សារនៃប្រព័ន្ធកសិកម្មនៅភាគពាយ័ព្យ។

អូស្ត្រាលីគាំទ្រដើម្បីលើកកម្ពស់ជីវភាពកសិករ ស្ត្រីជនជាតិភាគតិច នៅតំបន់ភាគពាយ័ព្យ

លោក Mark Tattersall ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅវៀតណាមបានជួបជាមួយកសិករ។

ក្នុងជំនួបជាមួយគណៈកម្មាធិការប្រជាជនខេត្ត Son La ឯកអគ្គរដ្ឋទូតរងបានកត់សម្គាល់ពីភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលីនិងខេត្ត Son La បានពិភាក្សាអំពីការវិនិយោគរបស់អូស្ត្រាលីនៅក្នុងខេត្ត និងស្វែងរកឱកាសដើម្បីរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងភាគីទាំងពីរ៕

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ