Trending now

សមាគមទេសចរណ៍ថាមិនទាន់ទទួលបានភ្ញៀវវ៉ាក់សាំងទេ

23:24 | 04/12/2021 ហេង វុធ្ធី

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ប្រាប់ Swift News ថា ក្រោយការប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង មកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានភ្ញៀវទេ ជាមួយគ្នានេះ ចាប់ពីពាក់កណ្តាលខែធ្នូនេះទៅ ទេសចរនឹងចាប់ផ្តើមមក ខណៈសព្វថ្ងៃនេះអ្នកធ្វើដំណើរចូលកម្ពុជាមានតែអ្នកសួរសុខទុក្ខ អ្នកធ្វើការ និង អ្នកវិនិយោគតែប៉ុណ្ណោះ។

T&T Group (ប្រទេសវៀតណាម) ទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី T&T Group (ប្រទេសវៀតណាម) ទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ
សមាគមទេសចរណ៍ថាមិនទាន់ទទួលបានភ្ញៀវវ៉ាក់សាំងទេ
សមាគមទេសចរណ៍ថាមិនទាន់ទទួលបានភ្ញៀវវ៉ាក់សាំងទេ

លោកជំទាវ ឆាយ ស៊ីវលីន បន្តថា៖«ជុំវិញការបើកទទួលទេសចរណ៍វ៉ាក់សាំង គឺសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកកាលពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២១ មកម្លេះ តែអត់ទាន់ទទួលបានភ្ញៀវទេកន្លងមក ដោយសារថា បើកភ្លាមសម្រាប់ភ្ញៀវទិញកញ្ចប់ទេសចរណ៍ គឺត្រូវមានផែនការមុន អញ្ចឹងអ្វីដែលយើង ទទួលបានកន្លងមក គឺមានតែអ្នកមកសួរសុខទុក្ខ អ្នកមកធ្វើការ និង អ្នកវិនិយោគ»។ សម្រាប់កម្មវិធីកញ្ចប់ទេសចរណ៍តែម្តង គឺអាចចាប់ពីពាក់កណ្តាលខែធ្នូនេះទៅ នឹងមានជើងហោះហើរ ចូលមកកម្ពុជាបានច្រើនខ្លះហើយ។

លោកជំទាវ ឆាយ ស៊ីវលីន បន្ថែមថា៖«ពាក់កណ្តាលខែនេះ ហ្នឹងចូលរៀងសំបូរបែប ព្រោះកន្លងមកដែលផ្អាកនឹងរៀបចំអត់ទាន់ ក្រុមហ៊ុនដឹកអ្នកដំណើរ ត្រូវការប្រមូលបុគ្គលិកត្រលប់មកវិញ និង សិក្សាទីផ្សារឡើងវិញ។ អញ្ចឹងពាក់កណ្តាលខែនេះ បានជើងហោះហើរបើកសំបូរបែប សម្រាប់ដឹកភ្ញៀវ ដែលគាត់ចូលកម្ពុជា តាមរយៈការទិញកញ្ចប់ទេសចរណ៍ហ្នឹង ហើយបន្តិចម្តងៗ តាមរយៈការហោះហើរ មានច្រើនជើង អញ្ចឹងណា អ្នកចង់មកមានច្រើន តែលំបាកត្រង់ពិបាកធ្វើដំណើរ»។

ដោយឡែក ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្តែបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាតសកល។ ក្នុងឆ្នាំ២០១៩ ការរួមចំណែកនៃទេសចរណ៍សម្រាប់GDPនៅកម្ពុជាមាន ៣២,៧ភាគរយ៕

ហេង វុធ្ធី

Freshnews/Swift News

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ