![]() |
![]() |
![]() |
សមាគមទេសចរណ៍ថាមិនទាន់ទទួលបានភ្ញៀវវ៉ាក់សាំងទេ |
លោកជំទាវ ឆាយ ស៊ីវលីន បន្តថា៖«ជុំវិញការបើកទទួលទេសចរណ៍វ៉ាក់សាំង គឺសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកកាលពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២១ មកម្លេះ តែអត់ទាន់ទទួលបានភ្ញៀវទេកន្លងមក ដោយសារថា បើកភ្លាមសម្រាប់ភ្ញៀវទិញកញ្ចប់ទេសចរណ៍ គឺត្រូវមានផែនការមុន អញ្ចឹងអ្វីដែលយើង ទទួលបានកន្លងមក គឺមានតែអ្នកមកសួរសុខទុក្ខ អ្នកមកធ្វើការ និង អ្នកវិនិយោគ»។ សម្រាប់កម្មវិធីកញ្ចប់ទេសចរណ៍តែម្តង គឺអាចចាប់ពីពាក់កណ្តាលខែធ្នូនេះទៅ នឹងមានជើងហោះហើរ ចូលមកកម្ពុជាបានច្រើនខ្លះហើយ។
លោកជំទាវ ឆាយ ស៊ីវលីន បន្ថែមថា៖«ពាក់កណ្តាលខែនេះ ហ្នឹងចូលរៀងសំបូរបែប ព្រោះកន្លងមកដែលផ្អាកនឹងរៀបចំអត់ទាន់ ក្រុមហ៊ុនដឹកអ្នកដំណើរ ត្រូវការប្រមូលបុគ្គលិកត្រលប់មកវិញ និង សិក្សាទីផ្សារឡើងវិញ។ អញ្ចឹងពាក់កណ្តាលខែនេះ បានជើងហោះហើរបើកសំបូរបែប សម្រាប់ដឹកភ្ញៀវ ដែលគាត់ចូលកម្ពុជា តាមរយៈការទិញកញ្ចប់ទេសចរណ៍ហ្នឹង ហើយបន្តិចម្តងៗ តាមរយៈការហោះហើរ មានច្រើនជើង អញ្ចឹងណា អ្នកចង់មកមានច្រើន តែលំបាកត្រង់ពិបាកធ្វើដំណើរ»។
ដោយឡែក ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្តែបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាតសកល។ ក្នុងឆ្នាំ២០១៩ ការរួមចំណែកនៃទេសចរណ៍សម្រាប់GDPនៅកម្ពុជាមាន ៣២,៧ភាគរយ៕
ហេង វុធ្ធី
URL: https://huunghivietnamcampuchia.thoidai.com.vn/detail-article-12777.html
Print© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម