Trending now

វៀតណាមអំពាវនាវឱ្យជម្រុញការអនុវត្តដំណើរការសន្តិភាពដែលទាក់ទងទៅនឹងអាហ្វហ្គានីស្ថាន

12:45 | 26/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាននិងសកម្មភាពរបស់បេសកកម្មគាំទ្រអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន (UNAMA) ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធើ្វកិច្ចប្រជុំតាមអនឡាញ

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានកត់សម្គាល់ពីការរីកចម្រើនផ្នែកនយោបាយមួយចំនួននៅអាហ្គានីស្ថាន ហើយសម្តែងការចាប់អារម្មណ៍ពិសេសទៅលើស្ថានការណ៍សន្តិសុខនិងផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 ចំពោះអាហ្វហ្គានីស្ថាន។ ទន្ទឹមនឹងនេះ ថ្កោលទោសការវាយប្រហារទៅលើជនស៊ីវិល ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថានចាប់ផ្តើមការចរចាសន្តិភាពឱ្យបានឆាប់ៗ ដែលក្នុងនោះជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការនេះបន្ថែមទៀត ហើយបានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្ររបស់បណ្ដាប្រទេសនេះចំពោះ UNAMA។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ដំណើរការសន្តិភាពដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនអាហ្វហ្គានីស្ថាន។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥១៣ របស់ក្រុមប្រឹក្សាសន្តិសុខក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី ២៩ ខែកុម្ភៈ លើកដំបូង ចាប់ផ្តើមចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងមួយយ៉ាងឆាប់រហ័ស។ ក្រៅពីនេះ លោកក៏បានចែករំលែកការព្រួយបារម្ភអំពីការវាយប្រហាររបស់តាលីបង់និងអង្គការភេរវករ ដោយអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខនៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅអាហ្គានីស្ថាន។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងក្តីសង្ឃឹមថា នឹងមានការចូលរួមកាន់តែច្រើនឡើងរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាព ក៏ដូចជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការកសាងនិងការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ និងការទប់ស្កាត់នឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤