Trending now

ពិធីប្រគល់វ៉ាក់សាំងចំនួន ២០ ម៉ឺនដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា

08:56 | 30/10/2021 ឌីណា

នាល្ងាចថ្ងៃទី២៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងចំនួន ២០ ម៉ឺនដូស ជូនវៀតណាមដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។

សប្បាយរីករាយមហោស្រពផ្លាស់ប្តូរផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា សប្បាយរីករាយមហោស្រពផ្លាស់ប្តូរផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា
ក្រសួងព័ត៌មានកម្ពុជា វៀតណាមបង្កើនការផ្លាស់ប្តូរពិសោធន៍គ្នាលើវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅក្នុសង្គម ក្រសួងព័ត៌មានកម្ពុជា វៀតណាមបង្កើនការផ្លាស់ប្តូរពិសោធន៍គ្នាលើវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅក្នុសង្គម
ពិធីប្រគល់វ៉ាក់សាំងចំនួន ២០ ម៉ឺនដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា
ពិធីប្រគល់វ៉ាក់សាំងចំនួន ២០ ម៉ឺនដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា
ទិដ្ឋភាពរួមនៃពិធីប្រគល់​នេះ។ (រូបថត៖ freshnews)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០ ម៉ឺនដូស ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយប្រគល់ភារកិច្ចឲ្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងធ្វើជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ចំនួនវ៉ាក់សាំងនេះជូនភាគីវៀតណាម។

អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan បានថ្លែងថា «យើងខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយជូនដល់វៀតណាម នូវវ៉ាក់សាំងស៉ីណូហ្វាម ចំនួន២០ម៉ឺនដូស ដើម្បីប្រឆាំងជំងឺឆ្លងកូវីដ១៩»។

លោក Tran Van Thuan បានអះអាងទៀតថា ការជួយឧបត្ថម្ភនេះ គឺជាកាយវិការដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ជាប្រភពស្មារតី និងសម្ភារៈដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងដំណាក់កាលដ៏លំបាកនេះ ហើយបានបង្ហាញឲ្យឃើញអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានពូនផ្ដុំដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។

បើតាមអនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាល វ៉ាក់សាំងដែលជំនួយរបស់កម្ពុជានាឱកាសនេះ នឹងយកទៅប្រើប្រាស់ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅជាប់ព្រំដែនប្រទេសកម្ពុជា ដើម្បីបង្ការនឹងជំងឺឆ្លងកូវីដ១៩ និងធានាបាននូវការប្រើប្រាស់សមស្រប និងមានផ្លែផ្កា។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា បន្ថែមលើជំនួយវ៉ាក់សាំងរបស់កម្ពុជានាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក៏ធ្លាប់បានផ្ដល់អំណោយជាសម្ភារៈ បរិក្ខាពេទ្យមួយចំនួន និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយតាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ ហើយសមាគមមិត្តភាពកម្ពុជា -វៀតណាម បានផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួចហើយផងដែរ។

លោកស្រីបានបន្ថែមទៀតថា អំណោយមនុស្សធម៌នាឱកាសនេះ ក៏ជាសក្ខីភាពនៃមនោសញ្ចាតនាដ៏ជ្រាលជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាប្រពៃណី ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា-វៀតណាម បានបណ្ដុះ និងថែទាំងអស់រយៈពេលជាយូរកន្លងមកហើយ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ