Trending now

ប្រទេសវៀតណាមអះអាងគោលជំហរឥតងាករេអំពីបញ្ហាសមុទ្រខាងកើត

11:02 | 22/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២១ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំតាមអនឡាញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះសកម្មភាពរបស់ចិន និងនាវាកងទ័ពជើងទឹកអាមេរិកនៅសមុទ្រខាងកើត។

ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនប្រតិបត្តិជាផ្លូវការនូវច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រធ្វើវិសោធនកម្ម ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនប្រតិបត្តិជាផ្លូវការនូវច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រធ្វើវិសោធនកម្ម
អង្គការសហប្រជាជាតិអបអរសាទរអាស៊ានដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី អង្គការសហប្រជាជាតិអបអរសាទរអាស៊ានដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
រូបថត៖​ Military Watch
រូបថត៖​ Military Watch

លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ «គោលជំហរឥតងាករេរបស់វៀតណាមគឺបណ្ដាប្រទេសចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២ គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រ។

រាល់សកម្មភាពលើសមុទ្រត្រូវគោរពរាល់បទបញ្ញត្តិ នៃ UNCLOS ឆ្នាំ ១៩៨២ និងច្បាប់ពាក់ព័ន្ធនានា រួមវិភាគទានយ៉ាងសកម្ម ជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រខាងកើត។ វៀតណាមមានគោលបំណងថា សមុទ្រខាងកើតគឺជាតំបន់មានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍»៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ