Trending now

ជប៉ុនប្រកាសលុបចោល «ភាពអាសន្ន COVID-19»

10:33 | 26/05/2020 (សរុបដោយវិច្ឆិកា)

តាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ថា ប្រទេសជប៉ុនបានដក «ភាពអាសន្ន COVID-19» ចេញពីខេត្តចំនួន០៥ចុងក្រោយ បន្ទាប់ពីមើលឃើញថាស្ថានការណ៍​ឆ្លងរាលដាល​នៅតាមតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រងបាន។

ជប៉ុនប្រកាសលុបចោល «ភាពអាសន្ន COVID-19» ទាំងស្រុងតែម្តង ក្រោយស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងបាន។

ខេត្តទាំង០៥ចុងក្រោយរួមមាន តំបន់ទីក្រុងតូក្យូ ខេត្តហុងកៃដូ ខេត្តសៃតាម៉ា ខេត្តឈីបា និងខេត្តកាណាហ្គាវ៉ា ដែលប្រការនេះធ្វើឲ្យជប៉ុន​លែងមានខេត្តដែលនៅជាប់ «ភាពអាសន្ន COVID-19» ទៀតហើយ។ ជប៉ុនបានចាប់ផ្តើមប្រកាសភាពអាសន្នសម្រាប់ការរាតត្បាតនៃជំងឺ COVID-19 កាលពីថ្ងៃទី០៧ ខែមេសា។ ពេលមកដល់ ថ្ងៃទី១៤ ខែឧសភា ជប៉ុនក៏បានប្រកាសលុបចោលភាពអាសន្នវិញសម្រាប់ខេត្តចំនួន៣៩។ ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ភាពអាសន្ន​ត្រូវ​បានលុបចោលសម្រាប់ខេត្តចំនួន០៣ថែមទៀត រួមមាន អូសាកា ហ៉ីយ៉ូហ្គោ និងក្យូតូ។

គួរជម្រាបថា ពីដំបូងឡើយភាពអាសន្ន COVID-19 ក្នុងប្រទេសជប៉ុន គឺត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឯណោះទេ ប៉ុន្តែការលុបចោល​ទៅវិញមុនកាលកំណត់បែប​នេះ គឺដោយសារតែស្ថានការណ៍មានភាពប្រសើរឡើង។ ការសម្រេចលុបចោលភាពអាសន្ននៅតំបន់ចំនួន​០៥ចុងក្រោយខាងលើ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបពិភាក្សាជាមួយក្រុមមន្រ្តីនិងក្រុមអ្នកជំនាញ ដើម្បី​ជជែកក៏ដូចជាវាយតម្លៃលើស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក។

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ