Trending now

តន្ត្រី Bolero តភ្ជាប់សហគមន៍វៀតណាមនៅអឺរ៉ុប

09:51 | 14/10/2021 ឌីណា

យុគសម័យ - នៅល្ងាចថ្ងៃទី ១០ ខែតុលា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA ក្នុងទីក្រុង Praha (សាធារណរដ្ឋឆែក) វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងសំលេងមាសអ៊ឺរ៉ុបលើកដំបូងនៃតន្ត្រី Bolero បានធ្វើឡើង។

អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់ អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់
ស្វីស៖ សហគមន៍វៀតណាមគឺជាការគាំទ្រខាងវិញ្ញាណដល់អ្នកប្រយុទ្ធជួរមុខនឹងកូវិដ - ១៩ ស្វីស៖ សហគមន៍វៀតណាមគឺជាការគាំទ្រខាងវិញ្ញាណដល់អ្នកប្រយុទ្ធជួរមុខនឹងកូវិដ - ១៩
តន្ត្រី Bolero តភ្ជាប់សហគមន៍វៀតណាមនៅអឺរ៉ុប

លោក Hoang Dinh Thang ប្រធានសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបបានថ្លែងសុន្ទរកថាបើក។ រូបថត៖ (រូបថត៖ Hong Ky)

ការប្រកួតប្រជែងនេះបានមាន​ការចូលរួម​ពីបេក្ខជន បេក្ខនារីចំនួន ១៧ នាក់ដែលតំណាងឱ្យ​សហគមន៍ជន​វៀតណាមនៅឯបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន ដូចជា សាធារណរដ្ឋឆែក អាល្លឺម៉ង់ ហុងគ្រីស្លូវ៉ាគី ន័រវែស ...

តន្ត្រី Bolero តភ្ជាប់សហគមន៍វៀតណាមនៅអឺរ៉ុប
បេក្ខនារី Tran Phuong Quyen បានទទួលរង្វាន់ពិសេស។ (រូបថត៖ Hong Ky)

នេះគឺជាសកម្មភាពសិល្បៈនិងវប្បធម៌ទ្រង់ទ្រាយធំមួយដែលមានអត្ថន័យមនុស្សយ៉ាងជ្រាលជ្រៅរៀបចំ ដោយសមាគមវប្បធម៌និងសិល្បៈវៀតណាមនៅសាធារណរដ្ឋឆែក ក្នុងគោលបំណងរួមចំណែកពង្រឹងនិងសាមគ្គីភាពរវាងសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកជាមួយសហគមន៍ជនវៀតណាមនៅទូទាំងទ្វីបអឺរ៉ុប ក៏ដូចជាឆ្ពោះទៅមាតុភូមិ។

តន្ត្រី Bolero តភ្ជាប់សហគមន៍វៀតណាមនៅអឺរ៉ុប

បេក្ខជន​ បេក្ខនារីនៅក្នងវគ្គផ្តាច់​ព្រ័ត្រនៃការប្រកួតប្រជែងសំលេងមាសអ៊ឺរ៉ុបលើកដំបូងនៃតន្ត្រី Bolero ។ (រូបថត៖ Hong Ky)

ថ្លែងមតិនៅក្នុង​ការប្រកួតវគ្គៈផ្តាច់​ព្រ័ត្រនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក Thai Xuan Dung បានសង្កត់ធ្ងន់ថា ការប្រកួតនេះរួមចំណែកពង្រឹងការតភ្ជាប់យ៉ាងជិតស្និទ្ធរវាង​សហគមន៍​ជន​វៀតណាមនៅសាធារណរដ្ឋឆេកនិងសហគមន៍Cnវៀតណាមនៅទូទាំងទ្វីបអឺរ៉ុប បក៏ដូចជាជាមួយស្រុក​កំណើត​។ ឯកអគ្គរដ្ឋទូតសង្ឃឹមថា សម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបនិងសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែកនឹងបន្តរួមដំណើរជាមួយសមាគមវប្បធម៌និងសិល្បៈវៀតណាមនៅសាធារណរដ្ឋឆែក ដើម្បីរៀបចំកម្មវិធីវប្បធម៌និងសិល្បៈប្រកបដោយមានអត្ថន័យមនុស្សធម៌៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤