Trending now

បេក្ខជន ២២ នាក់ត្រៀមជាស្រេចសម្រាប់ការប្រឡង “សំនៀងអាស៊ាន+៣”

15:14 | 28/07/2019 (ប្រភព៖ vovworld.vn)

នារៀលថ្ងៃទី ២៧ ខែកក្កដា នៅខេត្ត Quang Ninh បេក្ខជនចូលរួមការប្រឡង “សំនៀងអាស៊ាន +៣” ចំនួន ២២ នាក់ ដែលមកពីប្រទេសអាស៊ានទាំង១០ បានត្រៀមរៀបចំសម្រាប់ការប្រឡងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ។

បេក្ខជនសំនៀងអាស៊ាន+៣ នៅឈូងសមុទ្រហាឡុង

បទចម្រៀងដែលបានបេក្ខជនជ្រើសរើស សុទ្ធតែមានលក្ខណៈពិសេសដោយឡែក សំដៅឧទ្ទេសនាមអំពីវប្បធម៌និងមនុស្សរបស់ប្រទេសខ្លួន។ បេក្ខជន ម៉ា ច័ន្ទបញ្ញា មកពីកម្ពុជា បានឲ្យដឹងថា៖ “នារាត្រីនេះ ខ្ញុំនឹងបង្ហាញបទចម្រៀងដែលមានឈ្មោះ ថា “Now”។ បទចម្រៀងនេះមានគោលបំណងលើកទឹកចិត្ត ដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនដទៃទៀតនៅលើពិភពលោកអោយ លើកកម្ពស់សាមគ្គីភាព បង្កើនភាពច្នៃប្រឌិតនិងសេចស្រឡាញ់ចំពោះប្រទេសជាតិនិងវប្បធម៌នៃប្រជាជនរបស់ខ្លួន។ ជាមួយនឹងបទចំរៀងនេះ ខ្ញុំក៏បានរួមបញ្ចូលគ្នាជាមួយ “គ្រឿងទេស” ពិសេសរបស់ប្រជាជាតិខ្មែរ ដូចជាឧបករណ៍តន្ត្រីដ៏វិសេសវិសាលរបស់កម្ពុជា”។

គណៈកម្មការវិនិច្ឆ័យនឹងជ្រើសរើសយកបេក្ខជន ១០ នាក់ដែលល្អបំផុត ដើម្បីបន្តការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ២៨ ខែកក្កដា (រូបថត៖ baoquangninh,com.vn)

ទោះបីជាបានចូលរួមនិងឈ្នះពានរង្វាន់ជាច្រើននៅក្នុងការប្រកួតប្រជែងក្នុងស្រុកក៏ដោយ ប៉ុន្តែបេក្ខជន Visouda Saiyasan មកពីប្រទេសឡាវ នៅតែមិនអាចចៀស វាងការភ័យបន្តិចបន្តួច មុនពេលចូលរួមសម្តែងនារាត្រីនេះ។ នាងបានសំណេះសំណាលថា “សម្រាប់បទចម្រៀងដែលខ្ញុំនឹងសម្តែងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ខ្ញុំបានត្រៀមជាយូរមកហើយ។ ខ្លឹមសារនៃបទចំរៀង Just give me a reason សំដៅទៅលើស្នេហា ហើយនេះក៏ជាមនោសញ្ចេតនាដែលនាងខ្ញុំចង់ផ្ញើរទៅទស្សនិកជន។ ដើម្បីត្រៀមខ្លួនសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រសំនៀងអាស៊ានលើកនេះ ខ្ញុំបានត្រៀមទាំងសំលៀកបំពាក់និងសុខភាពផង”។ ក្រោយពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គណៈកម្មការវិនិច្ឆ័យនឹងជ្រើសរើសយកបេក្ខជន ១០ នាក់ដែលល្អបំផុត ដើម្បីបន្តការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ២៨ ខែកក្កដា៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម