Trending now

សំណើរបើកជើងហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ឡើងវិញ ចាប់ពីថ្ងៃទី ១០ ខែតុលា

10:31 | 11/10/2021 ឌីណា

យុគសម័យ - ក្រសួងគមនាគមនិងដឹកជញ្ជូនទើបតែបានផ្ញើលិខិតមួយច្បាប់ជូនថ្នាក់ដឹកនាំទីក្រុង Ha Noi ដោយស្នើឱ្យមានផែនការបើកជើង​ហោះ​ហើរ​​ជាបណ្តោះអាសន្ន​ឡើងវិញទៅមកអាកាសយានដ្ឋាន Noi Bai (Ha Noi) ។

អាកាសយានដ្ឋានអន្តរជាតិ Van Don ស្វាគមន៍ជើងហោះហើរសាកល្បងលើកទី ៤ នៃ “លិខិតឆ្លងដែនវ៉ាក់សាំង” អាកាសយានដ្ឋានអន្តរជាតិ Van Don ស្វាគមន៍ជើងហោះហើរសាកល្បងលើកទី ៤ នៃ “លិខិតឆ្លងដែនវ៉ាក់សាំង”
អាកាសយានដ្ឋានអន្តរជាតិ Da Nang ទទួលបានវិញ្ញាបនបត្រ​ស្តង់ដារ​សុខាភិបាល​អាកាសយានដ្ឋាន អាកាសយានដ្ឋានអន្តរជាតិ Da Nang ទទួលបានវិញ្ញាបនបត្រ​ស្តង់ដារ​សុខាភិបាល​អាកាសយានដ្ឋាន
សំណើរបើកជើងហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ឡើងវិញ ចាប់ពីថ្ងៃទី ១០ ខែតុលា
ក្រសួងគមនាគមនិងដឹកជញ្ជូនបានស្នើជម្រើសចំនួនពីរសម្រាប់ជើងហោះហើរទៅ/មកពីរដ្ឋធានី Ha Noi ហា (រូបថត៖ Tien Tuan) ។

ដូច្នោះហើយ ក្រសួងគមនាគមនិងដឹកជញ្ជូនបានស្នើជម្រើសចំនួនពីរសម្រាប់ដំណើរការរបើក​ជើងហោះហើរឡើងវិញ ក្នុងស្រុករវាងរដ្ឋធានី Ha Noi និងទីក្រុង Ho Chi Minh ចាប់ពីថ្ងៃទី ១០ ខែតុលា។

ជម្រើសទី ១ ក្រសួងគមនាគមនិងដឹកជញ្ជូនស្នើរៀបចំជើងហោះហើរ រវាងរដ្ឋធានី Ha Noi និងទីក្រុង Ho Chi Minh ដោយមានជើង​ហោះហើរទៅវិញទៅមកចំនួនពីរជើងក្នុងមួយថ្ងៃ (ដឹកអ្នកធ្វើដំណើរទៅនឹងត្រលប់មកវិញ) ។

ជម្រើសទី ២ រៀបចំការដឹកជញ្ជូនអ្នកធ្វើដំណើរពី​រដ្ឋធានី Ha Noi ទៅកាន់ទីក្រុង​ Ho Chi Minh ដោយ​មាន​ជើង​ហោះហើរ ៤​ ជើង​ក្នុង​មួយ​ថ្ងៃ។

អ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរត្រូវគោរពតាម “ សារ ៥ K” រាយការណ៍​អំពីស្ថានភាពសុខភាពនៅកន្លែង​​ចាប់ធ្វើ​ដំណើរ​និង​គោលដៅទៅដល់ តាម​បទបញ្ញត្តិ។ ម៉្យាងទៀត ​អ្នក​ដំណើរ​​ត្រូវ​មាន​លិខិតបញ្ជាក់​អំពី​ការចាក់វ៉ាក់សាំង Covid-19 ផងដែរ។

អ្នកដំណើរដែលចាកចេញពីតំបន់ដែលបានវាយតម្លៃថា “មានហានិភ័យខ្ពស់មានពណ៌ក្រហម (កំរិត ៤)” ត្រូវមានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ដោយវិធីសាស្ត្រ RT-PCR ឬធ្វើតេស្តអង់ទីហ្សែនឆាប់រហ័ស ក្នុងរយៈពេល ៧២ ម៉ោង។

ការកែសម្រួលនិងពង្រីកចំនួនភ្ញៀវផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងលិខិតផ្លូវការ​លេខ ៨៣១៨ នឹងត្រូវវាយតម្លៃផ្អែក​ទៅលើស្ថានភាពជាក់ស្តែងឬតាមសំណើរបស់ទីក្រុង Ha Noi ធានានូវកត្តាដែលមិនតម្រូវឱ្យអនុវត្តវិធានការ​ចត្តាឡីស័កប្រមូលផ្តុំ៕

ឌីណា

dan tri

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី