Trending now

ទោះបីស្តេចចម្រៀងប៉ុប Michael Jackon លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែហូរចូលរាប់លានដុល្លារ...

07:28 | 22/09/2019

បើទោះជាអតីតកំពូលតារាចម្រៀងប៉ុបអាមេរិក ម៉ៃខឺល ជែកសុន (Michael Jackson) បានទទួលមរណភាពកាលពីជាង ១០ឆ្នាំមុនក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ១.៧ពាន់លានដុល្លារដដែល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមឯកសារមួយរបស់តុលាការ ក្នុងទីក្រុងឡូសអាន់ជែលឡែស ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។

ទោះបីស្តេចចម្រៀងប៉ុប Michael Jackon លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែហូរចូលរាប់លានដុល្លារ...

ឯកសារខាងលើដដែលបានឱ្យដឹងដូច្នេះថា «ដោយមានជំនួយពីទីប្រឹក្សា ក្រុមនាយកប្រតិបត្តិបានទទួលជោគជ័យ ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់លោក Michael Jackson ឡើងវិញតាមរយៈការពង្រឹងមុខជំនួញ MJJ របស់អតីតសេ្ដចចម្រៀងប៉ុបរូបនេះ»។ បន្ថែមពីលើនេះការកើនឡើងនៃទ្រព្យសម្បតិ្ត នេះទៀតសោតក៏ត្រូវបានគេមើលឃើញផងដែរថា ដោយសារតែការរីកចម្រើននៃក្រុមហ៊ុន សឺកឌូសូឡេល (Cirque du Soleil) ក្នុងទីក្រុងឡាសវែហ្គាស (Las Vegas)។

ចំណែកឯមុខជំនួញធំៗបន្ថែមទៀតបន្សល់ទុកដោយ លោក Michael Jackson ក្នុងនោះរួមមានទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុនឧស្សាហកម្មចម្រៀង EMI មានតម្លៃដល់ទៅ ២៨៧លានដុល្លារ ហើយនេះមិនទាន់រាប់បញ្ចូលភាគហ៊ុន នៅក្នុងក្រុមហ៊ុនរថយន្ដ Rolls Royces ដ៏ល្បីល្បាញនោះឡើយ។

គួរបញ្ជាក់ថា នៅក្រោយពេលទទួលមរណភាព Michael Jackson បានជំពាក់លុយធនាគារ ៥០០លានដុល្លារ តែបញ្ហាបំណុលនេះត្រូវបានដោះស្រាយរួចរាល់ហើយ។ ទ្រពសម្បត្តិរបស់លោកបានបន្សល់ទុកឱ្យកូនបីនាក់ ឈ្មោះ ព្រីនស៍ (Prince), ប៉ារីស (Paris), និង ប្លេងឃីត (Blanket) ព្រមទាំងអ្នកម្ដាយរបស់លោកឈ្មោះ ខេធើរីន (Katherine)៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ