Trending now

អ្នកនិពន្ធជនជាតិវៀតណាមឈ្នះពានរង្វាន់អក្សរសាស្ត្រធំនៅអាមេរិក

11:00 | 30/09/2021 ឌីណា

យុគសម័យ - ជាមួយនឹងវណ្ណកម្ម“សូរសំលេងពីលើកំពូលភ្នំ លាន់លឺរំពង” សរសេរជាភាសាអង់គ្លេស ដោយអ្នកនិពន្ធ លោកស្រី Phan Que Mai បានយកឈ្នះលើពានរង្វាន់ Pulitzer ឆ្នាំ២០២១ និងពានរង្វាន់ Booker នៅឆ្នាំ ២០២១ ដើម្បីឈ្នះរង្វាន់ទី ២ ក្នុងប្រភេទប្រលោមលោកច្នៃប្រឌិតនៃស្នាដៃពានរង្វាន់អក្សសាស្ត្រ Dayton ដើម្បីសន្តិភាព។

កាសែត The Washington Times (អាមេរិក)៖ វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក កាសែត The Washington Times (អាមេរិក)៖ វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក
សម្ព័ន្ធក្រុមហ៊ុន T&T (វៀតណាម) និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន T&T (វៀតណាម) និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម
អ្នកនិពន្ធជនជាតិវៀតណាមឈ្នះពានរង្វាន់អក្សរសាស្ត្រធំនៅអាមេរិក
អ្នកនិពន្ធ លោកស្រី Nguyen Phan Que Mai។

ជាមួយស្នាដៃ“សូរសំលេងពីលើកំពូលភ្នំលាន់លឺរំពង”(The mountains sing) បានសរសេរអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ តាមរយៈជីវិតរបស់សមាជិក ៤ ជំនាន់នៃគ្រួសារដែល​មាន​នាមត្រកូល Tran ។ មិនត្រឹមតែពណ៌នាយ៉ាងរស់រវើកស្តីពីការឈឺចាប់នឹងការបាត់បង់ព្រាត់ប្រាស់គ្នាដែលបង្កឡើងដោយសង្គ្រាមនោះទេប្រលោមលោកនេះក៏លើកតម្កើងស្នេហាគ្រួសារគុណតម្លៃនៃក្តីសង្ឃឹមនិងការអភ័យទោស។

អ្នកនិពន្ធង្វៀន លោកស្រី Nguyen Phan Que Mai បានចែករំលែកថា លោកស្រីមានការភ្ញាក់ផ្អើលនិងកិត្តិយសដែលបានគេទទួលស្គាល់ជាមួយពានរង្វាន់អក្សរសាស្ត្រ Dayton ដើម្បីសន្តិភាព។ ប្រការនេះគឺជាការជម្រុញឱ្យលោកស្រីបន្តការសិក្សានិងធ្វើការ ដើម្បីធ្វើឲ្យអ្នកអានអន្តរជាតិកាន់តែច្រើនយល់ដឹងនូវប្រទេសវៀតណាម តាមរយៈស្នាដៃអក្សរសិល្ប៍។

អ្នកនិពន្ធជនជាតិវៀតណាមឈ្នះពានរង្វាន់អក្សរសាស្ត្រធំនៅអាមេរិក
ស្នាដៃ “ សំឡេងភ្នំលាន់ឡើង” (The mountains sing)

នៅពេលដែលអ្នក​និពន្ធរូបនេះសំរេចចិត្តសរសេរ​ប្រលោមលោកជាភាសាអង់គ្លេស លោកស្រីចង់រួមចំណែកសំលេងរបស់ប្រជាជនវៀតណាមនៅក្នុងវេទិកា​អក្សរសាស្ត្រពិភពលោក។ លោកស្រីសរសេរអំពីសង្គ្រាមដើម្បីអំពាវនាវ​​សន្តិភាព សរសេរអំពីការបាត់បង់និងការព្រាត់ប្រាស់គ្នា ដើម្បីនិយាយអំពីតម្លៃនៃការជួបជុំគ្នាឡើងវិញ។ ទន្ទឹម​នឹង​នេះ​លោកស្រី Que Mai បាន​បញ្ចូលកំណាព្យ សុភាសិត ម្ហូបអាហារនិងប្រពៃណីវប្បធម៌របស់ជនជាតិវៀតណាមចូលក្នុងស្នាដៃ​របស់លោកស្រី ដើម្បីណែនាំដល់អ្នកអានពិភពលោកអំពីវៀតណាមដែលសម្បូរទៅដោយអត្តសញ្ញាណ។

ជាពិសេសអ្នកនិពន្ធ លោកស្រី Nguyen Phan Que Mai ព្យាយាមរក្សាភាពសម្បូរបែបនៃភាសាវៀតណាមដោយការស្នើគ្រឹះស្ថានបោះពុម្ពផ្សាយបោះពុម្ពឈ្មោះតួអង្គរនិងប្រយោគជាភាសាវៀតណាមប្រកបដោយ​ត្រឹម​ត្រូវ។

ពិធីប្រគល់ពានរង្វាន់គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ និង ១៤ ខែវិច្ឆិកា នៅទីក្រុង Dayton (សហរដ្ឋអាមេរិក) ៕

ឌីណា

An ninh Thu do

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ