Trending now

កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣

14:15 | 23/09/2021 ហេង វុធ្ធី

កម្ពុជាបានទទួលការអបអរសាទរ និងការកោតសរសេរពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្ដាប្រទេសទាំងអស់នៅអាស៊ាន សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងលឿន ពោលគឺហើយមុនការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកដល់។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក សុខ សប្បាយណា៖ ទោះបីស៊ីហ្គេម នៅវៀតណាមអាចពន្យារពេល តែព្រឹត្តិការណ៍ដ៏សំខាន់មួយ កំពុងរង់ចាំកម្ពុជាគឺស៊ីហ្គេម ឆ្នាំ២០២៣ លោក សុខ សប្បាយណា៖ ទោះបីស៊ីហ្គេម នៅវៀតណាមអាចពន្យារពេល តែព្រឹត្តិការណ៍ដ៏សំខាន់មួយ កំពុងរង់ចាំកម្ពុជាគឺស៊ីហ្គេម ឆ្នាំ២០២៣
CAMSOC បន្តពិភាក្សាពន្លឿនផែនការឆ្ពោះទៅរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣ CAMSOC បន្តពិភាក្សាពន្លឿនផែនការឆ្ពោះទៅរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣
កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣
កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣

ការសាទរពីបណ្ដាប្រទេសក្នុងតំបន់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីថ្មីៗ បន្ទាប់ពីកម្ពុជា បានរៀបចំនូវពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលដ៏សំខាន់សម្រាប់ត្រៀមពិធីបើក-បិទ ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ប្រទេសទាំងអស់មានការគាំទ្រ ក្រោយពេលបានស្ដាប់ការរាយការណ៍ពីវឌ្ឍនភាពការរៀបចំរបស់យើង ពិសេសពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្មីៗ គឺប្រទេសទាំងអស់បានអបអរសាទរ ហើយបានកោតសរសើរ ចំពោះកម្ពុជា ដែលបានធ្វើហេដ្ឋារចនាសម្ព័ន្ធហើយមុន ដ្បិតជាទូទៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលគេធ្វើស៊ីហ្គេមមុនៗ គឺថាកៀកថ្ងៃបានសម្រេចបាន តែឥឡូវនេះកម្ពុជាយើង អាចធ្វើបានមុន»។

កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣
កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣

សូមបញ្ជាក់ថា មកទល់ពេលនេះ សមិទ្ធផលសំខាន់ៗជាច្រើនដែលកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រ បានជួសជុល និងសាងសង់រួចរាល់ជាច្រើនមកហើយ ពិសេសវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងដ៏សំខាន់ត្រៀមរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក៏ដូចជាពិធីបើក-បិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងដំណើរការប្រកួតពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di