Trending now

យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងហុងកុង ក្រោយពីជំងឺរាតត្បាត

11:25 | 23/09/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ២០ ខែកញ្ញា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបាន​សម្របសម្រួលជាមួយនាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ដើម្បីរៀបចំសន្និសីទ “ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាត ត្បាត៖ ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការវៀតណាម-ហុងកុង” តាម​ប្រព័ន្ធអ៊ីន​ធើណិត។

តំបន់ឧស្សាហកម្មនិងរោងចក្រនៅវៀតណាមត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទប្បញ្ញត្តិ ៥ខេ (5K) តំបន់ឧស្សាហកម្មនិងរោងចក្រនៅវៀតណាមត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទប្បញ្ញត្តិ ៥ខេ (5K)
រោងចក្រថាមពលអគ្គិសនីដោយប្រើការដុតធ្យូងថ្ម  Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន  ៦,៥ ពាន់លានគីឡូវ៉ាត់ រោងចក្រថាមពលអគ្គិសនីដោយប្រើការដុតធ្យូងថ្ម Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន ៦,៥ ពាន់លានគីឡូវ៉ាត់
យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងហុងកុង ក្រោយពីជំងឺរាតត្បាត
សហគ្រាសហុងកុងជាច្រើន (ចិន) ជ្រើសរើសប្រទេសវៀតណាមជាទិសដៅដំបូង ដើម្បីបើករោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍។ (រូបថត៖ ដាញ់ឡាំ/VNA)

ក្នុងឱកាសនេះលោក Anthony Lam អនុប្រធានសហព័ន្ធឧស្សាហកម្មហុងកុង (Federation of Hong Kong Industries - FHKI) នាយកប្រតិបត្តិនិងជាអនុប្រធានក្រុមហ៊ុន Golden Resources Development គ្រុបបានមាន​បទសម្ភាសន៍អំពីវិស័យឧស្សាហកម្មដែលមានសក្តានុពលក៏ដូចជាមាន​ទស្សនាវិស័យនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហគ្រាសហុងកុង បន្ទាប់ពីជំងឺរាតត្បាត។

លោក Lam បាននិយាយថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនផលិតកម្មរបស់ហុងកុងជាច្រើនបានពង្រីកផលិតរបស់ខ្លួននៅបរទេស ហើយអាស៊ានគឺជាទិសដៅមួយ ក្នុងនោះមានវៀតណាមផងដែរ។ រហូតមកដល់ពេលនេះ ហុងកុងបានអភិវឌ្ឍឧស្សាហកម្ម ដូចជា អេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន វាយនភ័ណ្ឌផ្លាស្ទិច គ្រឿងអលង្ការនិងត្បូង ... ទោះយ៉ាងណាបច្ចុប្បន្ននេះហុងកុងកំពុងផ្តោតលើធនធានជាច្រើនក្នុងការអភិវឌ្ឍឧស្សាហកម្មវេជ្ជសាស្ត្រនិងឱសថដែលជាឧស្សាហកម្មមានសក្តានុពលខ្លាំងដើម្បីហុងកុងអាចវិនិយោគនៅវៀតណាម ...

ក្រុមហ៊ុន Golden Resource Group គ្រុបបានវិនិយោគក្នុងការធ្វើអាជីវកម្មនៅប្រទេសវៀតណាមអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដែលជាក្រុមហ៊ុនទិញអង្ករដំបូងគេមួយ នៅតំបន់ដីសណ្តទន្លេ Cuu Long ដែលនាំចេញទៅហុងកុងនិងតំបន់ផ្សេងទៀត។ លោក Anthony Lam បាននិយាយថា ប្រៀបខ្លាំងរបស់វៀតណាមគឺជំនាន់យុវជន ខិតខំធ្វើការ មានកំរិតអប់រំខ្ពស់និងមានឆន្ទៈក្នុងការ​រៀនតាមធ្វើ​តាម។ នេះគឺជាគុណសម្បត្តិមួយរបស់កម្មករនៅវៀតណាម ក៏ដូចជាបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។

តាមរយៈភូមិសាស្ត្រ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន វៀតណាមមានគុណសម្បត្តិ​ក្នុងការតភ្ជាប់ផ្លូវគោកជាមួយប្រទេសចិនក្រុមហ៊ុនផលិតអាចផ្លាស់ប្តូររោង​ចក្រពីខេត្ត Guangdong Guangxi ទៅកាន់ប្រទេសវៀតណាមបានយ៉ាងងាយស្រួល ដើម្បី​ធ្វើការផលិត ហើយបន្ទាប់មកនាំចេញទៅអឺរ៉ុប អាមេរិក អូស្ត្រាលី។ បច្ចុប្បន្ន ការដឹកជញ្ជូនទំនិញទៅកាន់ទ្វីបអឺរ៉ុបនិងអាមេរិកពីប្រទេសវៀតណាមនៅតែដឹកជញ្ជូនឆ្លងកាត់ប្រទេសសិង្ហបុរី។ ប្រសិនបើវៀតណាមវិនិយោគនៅកំពង់ផែសមុទ្រដែលអាចដឹក​ជញ្ជូនដោយផ្ទាល់ពីប្រទេសវៀតណាមទៅកាន់ទ្វីបអឺរ៉ុបនិងអូសេអានី ប្រាកដជានឹងទាក់ទាញវិនិយោគិនទូទៅនិងវិនិយោគិនហុងកុងជាពិសេស។

យោងតាមលោក Anthony Lam FHKI មានផែនការបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីនាំគណៈប្រតិភូសហគ្រាសហុងកុងទៅទស្សនានិងស្វែងយល់ពីឱកាសសហប្រតិបត្តិការជាមួយវៀតណាម៕

សហគ្រាសហុងកុងជាច្រើន (ចិន) ជ្រើសរើសប្រទេសវៀតណាមជាទិសដៅដំបូង ដើម្បីបើករោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍។ (រូបថត៖ ដាញ់ឡាំ/VNA)

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់