Trending now

រោងចក្រថាមពលអគ្គិសនីដោយប្រើការដុតធ្យូងថ្ម Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន ៦,៥ ពាន់លានគីឡូវ៉ាត់

16:54 | 18/01/2021

គួរបញ្ជាក់ថា រោងចក្រថាមពលឧណ្ហអគ្គិសនី Vung Ang 1 គឺជារោងចក្រថាមពលឧណ្ហអគ្គិសនីធំបំផុតមួយនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ហើយនៅពេលដាក់ឱ្យដំណើរការ បានរួមចំណែកក្នុងការផ្គត់ផ្គង់ដល់បណ្តាញអគ្គិសនីជាមធ្យមចំនួន ៧,២ ពាន់លានគីឡូវ៉ាត់ម៉ោង / ឆ្នាំ ហើយការលក់អគ្គិសនីមានទឹកប្រាក់ប្រមាណ ២៨៩ លានដុល្លារ / ឆ្នាំ (ស្មើនឹង ៤.៩០០ ប៊ីលានដុង)។

រោងចក្រថាមពលអគ្គិសនីដោយប្រើការដុតធ្យូងថ្ម Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន ៦,៥ ពាន់លានគីឡូវ៉ាត់

ទោះបីជារងផលប៉ះពាល់ពីជំងឺ COVID-១៩ ប៉ុន្តែនៅឆ្នាំ ២០២០ រោងចក្រថាមពលឧណ្ហអគ្គិសនី Vung Ang 1 (ខេត្ត Ha Tinh) នៅតែផលិតអគ្គិសនីជិត ៦,៥ ពាន់លានគីឡូវ៉ាត់។

នេះគឺជាទិន្នផលថាមពលខ្ពស់បំផុតចាប់តាំងពីរោងចក្រនេះត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មកាលពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ។ ដោយហេតុនេះ បានជួយឲ្យរោងចក្រថាមពលឧណ្ហអគ្គិសនី Vung Ang 1 ទទួលបានប្រាក់ចំណូលឡើងដល់ ១០.១១៦ ប៊ីលានដុង ដើម្បីរួមចំណែកការបង់ថវិកាចំនួន ៤១៥ ប៊ីលានដុង។ លោក Ngo Van Chien នាយករោងចក្រថាមពលឧណ្ហអគ្គិសនី Vung Ang 1 បានមានប្រសាសន៍ថា៖

« បន្ទាប់ពីសន្ទុះកំណើនក្នុងឆ្នាំ ២០២០ ឈានដល់ឆ្នាំ ២០២១ ដំណោះស្រាយដំបូងនៃរោងចក្រគឺជារបៀបប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការបរិស្ថាននិងត្រៀមខ្លួនជាស្រេចក្នុងការររៀបចំអង្គភាពប្រតិបត្តិការខ្ពស់បំផុត។ ទន្ទឹមនឹងនោះ រោងចក្រក៏កំពុងផ្តោតសំខាន់ទៅលើការកែលម្អបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃអង្គភាពនានា ព្រមទាំងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម»។

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien