Trending now

អាជីវកម្មវៀតណាមប្រារព្ធធ្វើកម្មវិធីប្រគល់អង្ករចំនួន ១០០ តោនដល់ប្រជាជនខ្វះខាតនៅកម្ពុជា

16:53 | 20/09/2021

កាលពីថ្ងៃ ១៦ និងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ Bluetronics បានប្រារព្ធធ្វើកម្មវិធីប្រគល់អង្ករ ដែលស្ថិតក្នុងគម្រោងចែកអង្ករចំនួន ១០០ តោនដល់ប្រជាជនខ្វះខាត នៅខេត្តពោធិ៍សាត់ និងនៅខេត្តបន្ទាយមានជ័យ។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលអំណោយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកម្លាំងកងរាជអាវុធហត្ថកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលអំណោយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកម្លាំងកងរាជអាវុធហត្ថកម្ពុជា
កិច្ចសហប្រតិបត្តិការ CLMV - ស្វែងរកដំណោះស្រាយសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ កិច្ចសហប្រតិបត្តិការ CLMV - ស្វែងរកដំណោះស្រាយសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ
កម្មវិធីប្រគល់អង្ករ ដែលស្ថិតក្នុងគម្រោងចែកអង្ករចំនួន ១០០ តោនដល់ប្រជាជនខ្វះខាត នៅខេត្តពោធិ៍សាត់ និងនៅខេត្តបន្ទាយមានជ័យ។
កម្មវិធីប្រគល់អង្ករ ដែលស្ថិតក្នុងគម្រោងចែកអង្ករចំនួន ១០០ តោនដល់ប្រជាជនខ្វះខាត នៅខេត្តពោធិ៍សាត់ និងនៅខេត្តបន្ទាយមានជ័យ។

នេះគឺជាសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន Bluetronics ដើម្បីចែករំលែកដល់ប្រជានរាស្ត្រនៅក្នុងគ្រាជីវភាពប្រជាពលរដ្ឋជាច្រើនត្រូវបានប៉ះពាល់ដោយសារជំងឺរាតត្បាត កូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាច្រើន។ តាមរយៈសកម្មភាពនេះ Bluetronics រំពឹងថា ខ្លួនបានចូលជាចំណែកមួយដើម្បីជួយទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋខ្មែរក្នុងគ្រាលំបាកនេះ។ មុននេះ Bluetronics​ ក៏មានសកម្មភាពនៃការចុះចែកអង្ករនៅតាមតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាផងដេរ។

ឥឡូវនេះ ក្រុមហ៊ុន Bluetronicsបានក្លាយទៅជាប្រព័ន្ធអាជីវកម្ម លក់រាយដ៏ធំជាងគេក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹង ទទួលបានអតិថិជនពាក់កណ្តាលនៅក្នុង ឆ្នាំនេះ។ ទោះបីជាក្នុងឆ្នាំ២០២០ ក្រុមហ៊ុនជាច្រើនជួបប្រទះផលវិបាកជាមួយជំងឺរាតត្បាតនៃវីរុសកូវីត១៩យ៉ាងណាក៏ដោយ តែហាង Bluetronics នៅតែទទួលបានភាពជោគជ័យ ដោយទទួលបានចំណូលចំនួន ៨លានដុល្លាអាមេរិចដែល ៦លានដុល្លា ទទួលបាននៅចុងពាក់ កណ្តាលឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនបានពន្លឿន ការពង្រីកសាខា អាជីវកម្ម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនគ្រោងនឹងទទួលបាន ៥៥ លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២១ ជាមួយនឹងជោគជ័យ ៧ដងនៃឆ្នាំចាស់។

សកម្មភាពនៃការចុះចែកអង្ករនៅតាមតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញ។
សកម្មភាពនៃការចុះចែកអង្ករនៅតាមតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញ។

ក្នុងឆ្នាំ២០២១នេះផងដែរ Bluetronics មានគម្រោងពង្រីកទៅដល់ ៨០សាខា ក្នុងការបន្ត ការខិតខំប្រឹងប្រែងផ្តល់សេវាកម្មជូនទៅប្រជាជន នៅតាមតំបន់ឆ្ងាយៗ ដើម្បីគ្រប ដណ្តប់ពេញផ្ទៃប្រទេស ២៥/២៥រាជធានី ខេត្តក្រុង។ វត្តមានរបស់Bluetronics នឹងជួយអតិថិជនកម្ពុជាអោយមាននូវហាងដែលមានកេរ្តិ៍ឈ្មោះ និងជឿជាក់ទៅលើទាំងផលិតផល ទាំងសេវាកម្ម។ ការគ្របដណ្តាប់នេះ Bluetronics អាចផ្តល់សេវាកម្មបន្ថែមដូចជា ការដឹងជញ្ជូន និងសេវាកម្មក្រោយការលក់ ជូនទៅដល់ អតិថិជនដែលជាវផលិតផលពីBluetronícs នៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា៕

យោងតាមទំព័រហ្វេសប៊ុករបស់ Bluetronics

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤