Trending now

កិច្ចប្រជុំកំពូល ASEMលើកទី១៣ផ្តោតសំខាន់លើប្រធាន បទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»

17:13 | 17/09/2021 ហេង វុធ្ធី

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកាខាងមុខនេះ បានផ្តោតសំខាន់លើប្រធានបទស្ដីពី «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ក្នុងគោលបំណងការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ ដើម្បីលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍ។

ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
ប្រទេសកម្ពុជាបន្តលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១ ប្រទេសកម្ពុជាបន្តលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១
កិច្ចប្រជុំកំពូល ASEMលើកទី១៣ផ្តោតសំខាន់លើប្រធាន បទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»
កិច្ចប្រជុំកំពូលASEMលើកទី១៣ផ្តោតសំខាន់លើប្រធាន បទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»

ក្នុងឱកាសក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មាន ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣» តាមប្រពន្ធ័ Zoom Meeting នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេ ខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ បានមាន ប្រសាសន៍ឱ្យដឹងថា ក្នុងកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ នេះ កម្ពុជាបានត្រៀមរបៀប វារៈសម្រាប់ដាក់ជូនថ្នាក់ដឹក នាំASEMប្រជុំនៅកិច្ចប្រជុំពេញអង្គទី១ និងទី២ ដោយផ្ដោតទៅលើតួនាទីរបស់ ASEM និងបញ្ហាជំងឺកូវីដ- ១៩ ទាំងផលប៉ះពាល់ និងការស្ដាសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩។

« មានការលើកឡើងលើប្រធានបទធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាពនិងស្ថេរភាពសកល។ បញ្ហាមួយទៀតដែលនៅក្នុងរបៀបវារៈនោះយើងបានដាក់ដែរ គឺការពង្រឹងប្រព័ន្ធពាណិជ្ជកម្មលើវិធានច្បាប់ កំណើននៃការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់របៀបវារៈមួយដែរនៅក្នុងកិច្ចប្រជុំពេញអង្គទី មួយនេះហើយនឹងការប្រែ ប្រួលធាតុអាកាស។ហើយកិច្ចប្រជុំពេញអង្គទី២នោះគឺយើងផ្ដោតទៅលើការស្ដារឡើងវិញនូវការអភិវឌ្ឍសង្គមដែលត្រូវរំខានដោយជំងឺកូវីដ-១៩។ហើយនៅក្នុងរបៀបវារៈទី២នេះគឺមានបញ្ហាច្រើនគឺការជួបបញ្ហាដោះ ស្រាយ ដែលប្រឈមដែលកើតឡើងពីបញ្ហាជំងឺកូវីដ- ១៩ ការពន្លឿនការស្ដារសេដ្ឋ កិច្ចឡើងវិញក្រោយជំងឺកូវីដ- ១៩បានជាកម្ពុជាបានដាក់មានការចេញ សេចក្ដីថ្លែងការទីក្រុងភ្នំពេញស្ដីពីបញ្ហាជំងឺកូវីដ-១៩ ។ ការកសាងឡើង វិញនូវអនាគតប្រកបដោយភាពទន់។ ហើយអ្វីដែលជាការចាប់អារម្មណ៍របស់អ្នកដឹក នាំគឺកិច្ចប្រជុំចង្អៀតដែលខ្ញុំជម្រាបជូននៅក្នុងនោះគឺមានបញ្ហារសើបដែលថ្នាក់ដឹកនាំអាស៊ីអឺរ៉ុបនឹងធ្វើការពិភាក្សានៅក្នុងនោះមានបញ្ហាតំបន់ទាំងអស់នៅក្នុងតំបន់និងអន្តរជាតិដែលថ្នាក់ដឹកនាំត្រូវពិភាក្សា»។

ក្រៅពីនេះ ឯកឧត្តមបានបញ្ជាក់ថាកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ក៏នឹងផ្តល់ជាច្រើនដ៏កម្ពុជាផងដែរក្នុងនាមជាម្ចាស់ផ្ទះ ដូចជាការបង្កើនទំនាក់ទំនងការទូត ការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ការពង្រឹងកិច្ចសហការទ្វេភាគី ជាមួយបណ្តាប្រទេសអាស៊ី អឺរ៉ុបពិភពលោក កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាកំពុងដើរលើផ្លូវត្រូវ ក្នុងការអភិវឌ្ឍប្រទេស។ រួមទំាងការទាក់ ទាញវិនិយោគិនបរទេស និងអ្នកទេសចរមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ចាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដែលនឹងមានថ្នាក់ដឹកកនាំកំពូលៗនៃប្រទេសជាសមាជិក ក្នុងតំបន់អាស៊ី និងអឺរ៉ុបចូល ចំនួន៥៣ប្រទេសនិងដៃគូ។ កិច្ចប្រជុំកំពូលនេះ ក៏មាន ព្រឹត្តិការណ៍អមចំនួន៧ដែលរៀបចំឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ផងដែរ៕

ហេង វុធ្ធី

Freshnews/information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ