Trending now

ពិធីប្រគល់មេដាយអនុស្សាវរីយ៍“ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិ” ជូនដល់អគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំទីក្រុង Ho Chi Minh

23:31 | 16/09/2021 ឌីណា

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងថៃ (១៩៧៦-២០២១) នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ho Chi Minh (HUFO) បានប្រគល់មេដាយ​អនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិ” ជូនដល់អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំនៅទីក្រុង Ho Chi Minh តាមទម្រង់អ៊ីនធើណិត។

សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ
នាំទំហំពាណិជ្ជកម្មថៃ - វៀតណាមឡើងដល់ ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ នាំទំហំពាណិជ្ជកម្មថៃ - វៀតណាមឡើងដល់ ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
ពិធីប្រគល់មេដាយអនុស្សាវរីយ៍“ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិ” ជូនដល់អគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំទីក្រុង Ho Chi Minh

លោក Apirat Sugondhabhirom អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំនៅទីក្រុង Ho Chi Minh (ស្តាំ) ទទួលមេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” ។

នេះគឺជាការទទួលស្គាល់នូវការរួមចំណែកដ៏មានតំលៃយ៉ាងសកម្មនិងមានប្រសិទ្ធភាពរបស់លោក Apirat Sugondhabhirom ក្នុងសកម្មភាពថែរក្សាពង្រឹងនិងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនថៃ - វៀតណាម។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីនេះលោក Dinh Khac Duy - ប្រធានសមាគមមិត្តភាពវៀតណាម - ថៃនៅទីក្រុង Ho Chi Minh បានសង្កត់ធ្ងន់ថា៖ មេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” គឺជារង្វាន់ដ៏ថ្លៃថ្លាដែលបានប្រគល់ដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាមចំពោះបុគ្គលនិងអង្គការដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសដទៃទៀតនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

ពិធីប្រគល់មេដាយអនុស្សាវរីយ៍“ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិ” ជូនដល់អគ្គកុងស៊ុលព្រះរាជាណាចក្រថៃប្រចាំទីក្រុង Ho Chi Minh

ប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីនេះ។

ក្នុងនាមជាអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំនៅទីក្រុង Ho Chi Minh (ចាប់តាំងពីខែឧសភាឆ្នាំ ២០១៩) លោក អា Apirat Sugondhabhirom បានរួមចំណែកយ៉ាងសកម្មជាច្រើនក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងថៃនិងវៀតណាម រួមទាំងសកម្មភាពសហប្រតិបត្តិការជាមួយ HUFO និងសមាគមមិត្តភាពវៀតណាម - ថៃនៅទីក្រុង Ho Chi Minh ប្រកបដោយប្រសិទ្ធភាព។

ជារៀងរាល់ឆ្នាំ ស្ថានអគ្គកុងស៊ុលថៃប្រចាំទីក្រុង Ho Chi Minh បានជួយឧបត្ថម្ភដល់សមាគមអ្នក​ជំងឺក្រីក្រ នៅទីក្រុង​ Ho Chi Minh ដើម្បីរៀបចំកម្មវិធីវះកាត់បេះដូងសម្រាប់កុមារដែលមានជំងឺបេះដូងពីកំណើត ការវះកាត់ភ្នែកសម្រាប់អ្នកជំងឺក្រីក្រ នៅទីក្រុង Ho Chi Minh និងខេត្ត Tay Ninh ផ្តល់អាហារូបករណ៍ដល់កុមារកំព្រាសិស្សនិងនិស្សិតដែលមានស្ថានភាពលំបាក ជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងគ្រោះ ដោយគ្រោះធម្មជាតិព្យុះទឹកជំនន់។ ល។

ថ្លែងមតិ បន្ទាប់ពីទទួលមេដាយអនុស្សាវរីយ៍ លោកអគ្គកុងស៊ុល Apirat Sugondhadbirom បានសម្តែងនូវកិត្តិយសនិងការរំជួលចិត្តចំពោះសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងទីក្រុង Ho Chi Minhហើយលោកសង្ឃឹមថា​ ទំនាក់ទំនងមិត្តភាពជិតស្និទរវាងវៀតណាម-ថៃនឹងបន្តអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលខាងមុខ។

ក្នុងឱកាសនេះ តាមរយៈសមាគមមិត្តភាពវៀតណាម - ថៃនៅទីក្រុង Ho Chi Minh លោក Apirat Sugondhabhirom បានប្រគល់អាហាររូបករណ៍ជូនដល់សិស្សនុសិស្សវៀតណាមដែលមានស្នាដៃសិក្សាល្អចំនួន ៤៥ នាក់ (​តំលៃ ១ លានដុង/ម្នាក់) ។

លោក Apirat Sugondhabhirom បានចែករំលែកថា៖ យុវជន ជំនាន់ក្រោយមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះមុខសញ្ញានេះគួរតែមានឱកាសទទួលបានការបណ្តុះបណ្តាលនិងការអប់រំអោយបានសមស្រប ដើម្បីក្លាយជាធនធានប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ នាពេលអនាគត ជាពិសេសទាក់ទងនឹងការជំរុញទំនាក់ទំនងជាមួយប្រទេសជាមិត្ត ក្នុងនោះមានប្រទេសថៃផងដែរ។ លោកសង្ឃឹមថា អាហារូបករណ៍នេះនឹងក្លាយជាប្រភពនៃការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សាសូត្រដែលរួមចំណែកក្នុងការពង្រីកនិងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសថៃនិងវៀតណាម៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ