Trending now

“ផ្សិតសម្លាប់មនុស្ស” របស់ជប៉ុនត្រូវបានគេរកឃើញនៅអូស្ត្រាលី

05:46 | 04/10/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ប្រសិនបើទុកចោលមិនទៅព្យាបាលទេនោះ វាអាចបណ្តាលឲ្យខូចដល់សរីរាង្គជាច្រើនឬខូចខួរក្បាលដែលឈានដល់ស្លាប់។

ផ្សិត Poison Fire Coral នៅជ្រលង Redlynch ជាយទីក្រុង Cairns (រូបថតៈ AFP)

សាកលវិទ្យាល័យ James Cook នៃប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃទី ៣ ខែតុលាថា ផ្សិតមួយក្នុងចំណោមផ្សិតពុលបំផុតនៅលើពិភពលោកត្រូវបានគេរកឃើញជាលើកដំបូងនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី ពោលគឺ​មាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​ជម្រក​កំណើត​របស់​វា​នៅលើ​ភ្នំ​នៃ​ប្រទេស​ជប៉ុន​និង​កូរ៉េ​។​ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ជប៉ុន​និង​កូរ៉េ​បន្ទាប់ពី​យល់ច្រឡំ​ផ្សិត​ពណ៌​ក្រហម​ភ្លឺ​ប្រភេទ​នេះ​ថា​ជា​ផ្សិត​ដែល​អាច​បរិភោគ​បានដែ​ល​ត្រូវបាន​ប្រើ​នៅក្នុង​ឱសថ​បុរាណ​ហើយ​ចម្រោះ​វា​ទៅជា​តែ​។​

អ្នកជំនាញ​ខាង​រោគ​វិទ្យា​នៅ​សាកលវិទ្យាល័យ James Cook លោក Matt Barrett ដែល​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ផ្សិត​ពុល​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អូស្ត្រាលី​នេះ​បាន​និយាយថា ការរកឃើញ​នេះ​បាន​ពង្រីក​ចំណេះដឹង​របស់ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​។​ Poison Fire Coral គឺជា​ផ្សិត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ជាតិពុល​ដែល​អាច​ជ្រាបចូល​ក្នុង​ស្បែក​ហើយ​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​គួរ​ឲ្យ​រន្ធត់​ប្រសិនបើ​បរិភោគ​វា​ដូចជា​ក្អួត រាគ គ្រុនក្តៅ​និង​ស្ពឹក​ជាដើម​។​ ប្រសិនបើ​ទុកចោល​មិន​ទៅ​ព្យាបាល​ទេនោះ វា​អាច​បណ្តាល​ឲ្យ​ខូច​ដល់​សរីរាង្គ​ជាច្រើន​ឬ​ខូច​ខួរក្បាល​ដែល​ឈានដល់​ស្លាប់​

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR