Trending now

ធុរកិច្ចអូទ្រីសជាច្រើនបានចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស

08:26 | 08/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា (តាមម៉ោងមូលដ្ឋាន) នៅរដ្ឋធានី Vienna (ប្រទេសអូទ្រីស) លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសសហការជាមួយក្រសួងផែនការនិងវិនិយោគនិងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស។

ចូលរួមកិច្ចប្រជុំ WCSP5៖ រដ្ឋសភាវៀតណាមបន្តរួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ចូលរួមកិច្ចប្រជុំ WCSP5៖ រដ្ឋសភាវៀតណាមបន្តរួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល
ជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូទ្រីស
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។ (រូបថត៖ TTXVN)

លោក Richard Schenz អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសបានឲ្យដឹងថា សភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសតំណាងឱ្យសហគមន៍ធុរកិច្ច សាជីវកម្មនិងសមាគមនឹងស្វែងរកឱកាសវិនិយោគថ្មីនៅវៀតណាម។

ថ្លែងសុន្ទរកថាបើកវេទិកានេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា នាបច្ចុប្បន្ន អូទ្រីសមានគម្រោងចំនួន ៣៧ នៅប្រទេសវៀតណាម ដែលមានទុនវិនិយោគសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ អូទ្រីសតែងតែជាទីផ្សារនាំចេញសំខាន់មួយរបស់វៀតណាម ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុមទីផ្សារនាំចេញមួយក្នុងចំណោមទីផ្សារនាំចេញធំបំផុតចំនួន ៥ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU)។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២០ សម្រេចបាន ៣.២ ពាន់លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងឆ្នាំ ២០១០ ចំនួន ១៣ ដង។

ធុរកិច្ចអូទ្រីសជាច្រើនបានចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។​ (រូបថត៖ baoquocte)
ធុរកិច្ចអូទ្រីសជាច្រើនបានចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។​ (រូបថត៖ baoquocte)

យោងតាមលោកប្រធានរដ្ឋសភា Vuong Dinh Hue ភាគីទាំងពីរគួរត្រូវជំរុញការផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយដែលទាក់ទងនឹងការវិនិយោគរបស់ប្រទេសនីមួយៗ ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជា ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល កម្មវិធីបច្ចេកវិទ្យាជីវបច្ចេកវិទ្យា។ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានបំណងចង់ឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្ដិការ និងបង្កើតខ្សែសង្វាក់តម្លៃ និងតភ្ជាប់រវាងប្រទេសទាំងពីរជាមួយទីផ្សារនៅពិភពលោក។

នៅក្នុងវេទិកានេះ សហគ្រិនអូទ្រីសបានឲ្យដឹងថា វៀតណាមគឺជាទីផ្សារវិនិយោគសំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍។ តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសបានអះអាងថានឹងជួយគាំទ្រវៀតណាមដើម្បីទាក់ទាញវិនិយោគិនពី​សាធារណរដ្ឋអូទ្រីស។

ក្រោយព្រឹត្តិការណ៍នេះ នាថ្ងៃត្រង់ថ្ងៃទី ៦ ខែកញ្ញា (តាមម៉ោងមូលដ្ឋាន) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Duarte Pacheco ប្រធានសហភាពអន្ដរសភាពិភពលោក (IPU)។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនិងស្មារតីទទួលខុសត្រូវរបស់លោកប្រធាន Duarte Pacheco ក្នុងការរៀបចំមហាសន្និបាត IPU លើកទី ១៤២ កាលពីខែមេសា តាមប្រព័ន្ធវីដេអូ ក៏ដូចជាការរៀបចំសន្និសីទ WCSP5 នៅអូទ្រីសលើកនេះ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា ការចូលរួមសកម្មភាពទាំងឡាយរបស់ IPU គឺជាភារកិច្ចសំខាន់ក្នុងការទូតសភាពហុភាគីរបស់វៀតណាម សំដៅលើកកម្ពស់និងការពារផលប្រយោជន៍និងបង្ហាញទស្សនៈរបស់វៀតណាមសម្រាប់រាល់បញ្ហាសកលលោក រួមចំណែកលើកកំពស់កិត្យានុភាពរបស់រដ្ឋសភាវៀតណាមនិយាយដោយឡែក និងវៀតណាមនិយាយរួមនៅលើឆាកអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បណ្ដាសភាជាសមាជិកគួរតែជំរុញគំនិតផ្តួចផ្តើមដើម្បីផ្លាស់ថ្មីនូវសកម្មភាពរបស់ IPU ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូរវាង IPU និងអង្គការសហប្រជាជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម