Trending now

កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញលើកទី៣ អោយប្រជាជនបាន ៦៦៤,០០០នាក់ ហើយនឹងរំពឹងថា​នឹងមានចំនួនកើនឡើង នៅពេលក្រុមមនុស្សចាស់ជរាបានចាក់ដូសជំ

16:01 | 06/09/2021 ហេង វុធ្ធី

ចំនួនប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញលើកទី៣ ប្រឆាំងនឹងកូវីដ-១៩ ដែលបច្ចុប្បន្នមានចំនួន ៦៦៤,១១៣ នាក់ ត្រូវបានគេរំពឹងថានឹងមានចំនួនកើនឡើងនៅពេលដែលមនុស្សចាស់ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកសាលាក្រុង រដ្ឋបាលស្រុកចំនួន ១៤ រដ្ឋបាលឃុំចំនួន ១០៥ឃុំ និងបុគ្គលិកនៃនាយកដ្ឋានឯកទេសនៅក្នុងរាជធានី ក៏ដូចជាប្តីប្រពន្ធ និងប្រជាជនដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅអាចទទួលការចាក់ដូសជំរុញនៅក្នុងទីក្រុងភ្នំពេញ។

ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម
វៀតណាមខិតខំប្រឹងប្រែងសម្រេចបានគោលដៅគ្រប់គ្រងជំងឺកូវីដ​​​​​​ - ១៩ ក្នុងពេលឆាប់ៗ វៀតណាមខិតខំប្រឹងប្រែងសម្រេចបានគោលដៅគ្រប់គ្រងជំងឺកូវីដ​​​​​​​​​​​​​​​​​​​​ - ១៩ ក្នុងពេលឆាប់ៗ
កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញលើកទី៣ អោយប្រជាជនបាន ៦៦៤,០០០នាក់ ហើយនឹងរំពឹងថា​នឹងមានចំនួនកើនឡើង នៅពេលក្រុមមនុស្សចាស់ជរាបានចាក់ដូសជំ
កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញលើកទី៣ អោយប្រជាជនបាន ៦៦៤,០០០នាក់ ហើយនឹងរំពឹងថា​នឹងមានចំនួនកើនឡើង នៅពេលក្រុមមនុស្សចាស់ជរាបានចាក់ដូសជំរុញនេះ

ប្រជាជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលការចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ គួរតែមានរយៈពេលចន្លោះពី៤ ទៅ៦ខែបន្ទាប់ពីបានចាក់ដូសទី២រួច។

វិធានការចាក់វ៉ាក់សាំងបានចែងថា វ៉ាក់សាំង AstraZeneca នឹងត្រូវបានប្រើជាដូសជំរុញចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ ខែកញ្ញានៅមន្ទីរពេទ្យបង្អែករាជធានីនិងមន្ទីរពេទ្យបង្អែកនៅតាមស្រុកនីមួយៗ។

ប្រទេសសិង្ហបុរីទើបតែបានប្រកាសថា ប្រជាជនដែលមានអាយុលើសពី៦០ ឆ្នាំមានសិទ្ធិទទួលការចាក់ដូសជំរុញលើកទី៣ ចន្លោះពី៦ ទៅ ៩ ខែបន្ទាប់ពីបានចាក់លើកទី២ ហើយក្នុងករណីដែលបុគ្គលមានប្រព័ន្ធភាពស៊ាំខ្សោយ ពួកគេត្រូវបានចាត់ទុកថាមានសិទ្ធិទទួលការចាក់វ៉ាក់សាំងដូសជំរុញនៅចន្លោះពេល២ខែ បន្ទាប់ពីបានចាក់លើកទី២។

រដ្ឋបាលរាជធានីភ្នំពេញបានចែងថាប្រជាពលរដ្ឋត្រូវយកប័ណ្ណវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារផ្សេងទៀតដែលប្រើសម្រាប់ចាក់វ៉ាក់សាំងលើកទី១។

រដ្ឋបាលរាជធានីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាគម្លាតសង្គម និងពាក់ម៉ាស់ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ កុំ និង៣ការពារ។

អង្គការសុខភាពពិភពលោកបាននិយាយថាមានមូលហេតុផលមួយចំនួនដែលត្រូវការការចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩៖ (១) ដើម្បីការពារប្រឆាំងនឹងការឆ្លងមេរោគឬជំងឺជាពិសេសជំងឺធ្ងន់ធ្ងរ (២) កាត់បន្ថយការការពារប្រឆាំងនឹងវីរុសបំលែង (៣) ការការពារមិនគ្រប់គ្រាន់សម្រាប់ក្រុមដែលមានហានិភ័យមួយចំនួន។

ការចាក់វ៉ាក់សាំងដូសជំរុញអាចមានភាពខុសគ្នាទៅតាមប្រភេទវ៉ាក់សាំង ការកំណត់រោគរាតត្បាត ក្រុមដែលមានហានិភ័យ និងអត្រាមានវ៉ាក់សាំងគ្រប់គ្រាន់។

ទីភ្នាក់ងារឱសថអឺរ៉ុប (European Medicines Agency-EMA) បាននិយាយនៅថ្ងៃទី ២ ខែកញ្ញាថា ដូសបន្ថែមគួរតែត្រូវពិចារណាចាក់អោយអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយធ្ងន់ធ្ងរ ដែលជាផ្នែកមួយនៃការចាក់វ៉ាក់សាំងបឋមរបស់ពួកគេ។

ហេង វុធ្ធី

Khmertimes/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម