Trending now

ប្រគល់ជូនមេដាយដើម្បីបុព្វហេតុបណ្តុះបណ្តាលចំពោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម

20:11 | 24/08/2021 យោងតាមវិឡុសំលេងវៀតណាម

លោក Kamal Maholtra បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការរៀបចំនិងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់ឋានៈនិងតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់វៀតណាម នៅក្នុងប្រព័ន្ធទីភ្នាក់ងារអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក

សហគមន៍ជនជាតិវៀតណាមនៅប្រទេសប៉ូឡូញរៀបចំមហាពិធីបុណ្យ Vu Lan សហគមន៍ជនជាតិវៀតណាមនៅប្រទេសប៉ូឡូញរៀបចំមហាពិធីបុណ្យ Vu Lan
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីអនុវត្តយ៉ាងសកម្មនូវ“ ការទូតវ៉ាក់សាំង” ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីអនុវត្តយ៉ាងសកម្មនូវ“ ការទូតវ៉ាក់សាំង”
លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានប្រគល់មេដាយ “ដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលជំនាញនយោបាយ” ជូនលោក Kamal Malhotra (រូបថត៖ TTXVN)
លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានប្រគល់មេដាយ “ដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលជំនាញនយោបាយ” ជូនលោក Kamal Malhotra (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានប្រគល់មេដាយ “ដើម្បីបុព្វហេតុបណ្តុះបណ្តាលនិងបំប៉នទ្រឹស្តីនយោបាយ” ជូនដល់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម Kamal Malhotra។

លោក Kamal Maholtra បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការរៀបចំនិងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់ឋានៈនិងតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់វៀតណាម នៅក្នុងប្រព័ន្ធទីភ្នាក់ងារអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក និងគំនិតផ្តួចផ្តើមនានាដើម្បីលើកកម្ពស់ការផ្តល់អំណាចដល់ស្ត្រី សមភាពយេនឌ័រ សន្តិភាពនិងសន្តិសុខតំបន់ សន្តិសុខពិភពលោក និងការលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការខាងត្បូង - ខាងត្បូង ការរក្សាសន្តិភាពពិភពលោក សកម្មភាពបោសសំអាតគ្រាប់មីននៅវៀតណាម គម្រោងអភិវឌ្ឍន៍សហគមន៍ជាដើម។ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ លោក Kamal Malhotra គាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍និងពិគ្រោះយោបល់គោលនយោបាយស្តីពីជំងឺរាតត្បាតនិងគៀងគរជំនួយវ៉ាក់សាំងបង្ការកូវីដ -១៩ និងសំភារៈបរិក្ខាពេទ្យសម្រាប់វៀតណាម៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា