យុគសម័យ - ថ្មីៗ នេះ ក្រុមមិត្តិភ័ក្តិនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ 1982 បានបង្កើតឡើងនិងបង្ហាញមុខ នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។ គំនិតនេះបានលើកឡើងដោយប្រទេសវៀតណាមនិងប្រទេសអាល្លឺម៉ង់ ដែលបានបណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិគាំទ្រនិងវាយតំលៃខ្ពស់…
![]() |
![]() |
![]() |
PCA បានប្រកាសសាលក្រុមអំពីសមុទ្រខាងកើតឆ្នាំ ២០១៦ ។ (រូបថត៖ cand.com) |
អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមាន លោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកច្បាប់និងជាប្រឹក្សាច្បាប់របស់អង្គការនេះ Miguel de Serpa Soares និងតំណាងនៃ ៩៦ ប្រទេសជាសមាជិក។ នេះគឺជាវេទិកាពិភាក្សាបើកចំហរអំពីបញ្ហាសមុទ្រ កាត់បន្ថយគម្លាតខ្វែងគំនិត ប្តេជ្ញាចិត្តនូវការរួមវិភាគទានដល់ច្បាប់ UNCLOS 1982 ប្រកបដោយសន្តិវិធី បញ្ជាក់នូវតួនាទីនៃច្បាប់អន្តរជាតិលើសមុទ្រខាងកើត។
ប្តេជ្ញាចិត្តរួមវិភាគទានដល់ច្បាប់ UNCLOS 1982 ប្រកបដោយសន្តិវិធី
គំនិតផ្តួចផ្តើមនេះបានឆ្លើយតបនឹងការយកចិត្តទុកដាក់និងតំរូវការលើកកម្ពស់តួនាទី តំលៃរបស់ UNCLOS 1982 ជំរុញការគោរព UNCLOS 1982 បង្កើតយន្តការសម្របសម្រួល ដើម្បីរួមគ្នាដោះស្រាយបញ្ហារួមចំពោះ UNCLOS 1982 និងបញ្ហាអំពីបញ្ហាសមុទ្រនិងមហាសមុទ្រ។
ប្រទេសនិងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតជាច្រើនបានបង្ហាញការប្តេជ្ញាចិត្តក្នុងការរួមវិភាគទានដល់ UNCLOS 1982 ប្រកបដោយសន្តិវិធី ប្តេជ្ញាមានសកម្មភាពដែលអាស្រ័យទៅលើច្បាប់។ តំណាងនៃប្រទេសជាច្រើននាក់បានអះអាងថា UNCLOS 1982 គឺជាឯកសារមានលក្ខណៈពេញលេញ កែសម្រួលសកម្មភាពនានាដែលបានកើតឡើងនៅសមុទ្រនិងមហាសមុទ្រគឺជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់និងប្រទេសនានាក្នុងបញ្ហាដែលទាក់ទងនឹងសមុទ្រ រួមចំណែកក្នុងការគ្រប់គ្រងសមុទ្រ រក្សាសណ្តាប់ធ្នាប់សមនឹងច្បាប់លើសមុទ្រ ដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រទេសទាំងមូលមានលក្ខខណ្ឌសេដ្ឋកិច្ច សង្គម ឋានៈ មានផលប្រយោជន៍ជាក់ស្តែងក្នុងការគោរពច្បាប់សមុទ្រ UNCLOS 1982។
ចំពោះប្រទេសណាក៏ដោយ នៅពេលដែលកើតឡើងជម្លោះ ដំណោះស្រាយដ៏ល្អបំផុតគឺអាស្រ័យទៅលើច្បាប់និងគោរពច្បាប់សមុទ្រ UNCLOS 1982 ដែលគឺជាផ្នែកមួយក្នុងច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ។ ថែមទាំងជាមូលដ្ឋាននៃច្បាប់សម្រាប់បណ្តាប្រទេសអនុវត្ត ដើម្បទទួលបានផលប្រយោជន៍និងមានទំនួលខុសត្រូវលើសមុទ្រ។
មិនត្រឹមតែប្រទេសធំៗ យកចិត្តទុកដាក់លើសណ្តាប់ធ្នាប់ដោយឈរលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ក្រៅពីនោះមានប្រទេសតូចៗ ក៏ចូលរួមក្នុងក្រុមមិត្តភក្តិរបស់ UNCLOS 1982 ពីព្រោះបើសិនមានជម្លោះកើតឡើង ពួកគេនឹងអនុលោមតាមច្បាប់អន្តរជាតិដែលពិភពលោកទាំងឡាយទទួលស្គាល់ហើយ។ នេះមិនមែនជាច្បាប់របស់អ្នកមានអំណាច។
អះអាងនូវតួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
![]() |
កោះ Sinh Ton ។ (រូបថត៖ ថាញ់ដាត/VNA) |
នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ គេហទំព័ររបស់ក្រុមប្រឹក្សារុស្ស៊ីស្តីពីបញ្ហាអន្តរជាតិ (RIAC) បានចុះផ្សាយអត្ថបទមួយអំពី “សាលក្រមចំនួន ៥ របស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) អំពីសមុទ្រខាងកើត ៖ ទីកន្លែងតភ្ជាប់រវាងភូមិសាស្ត្រ នយោបាយនិងច្បាប់អន្តរជាតិ”របស់លោកបណ្ឌិត Alexander Korolev និងលោកបណ្ឌិត Irina Strelnikova នៃសាលាសេដ្ឋកិច្ចជាន់ខ្ពស់ (រុស្ស៊ី) ក្នុងនោះដែលបានអះអាងថា សាលក្រមនេះរបស់តុលាការអាជ្ញាធរកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុង La Haye (ប្រទេសហូឡង់) នាខែ ៧ ឆ្នាំ២០១៦ បានក្លាយទៅជាចំណុចសំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃជម្លោះដែនទឹកនៅសមុទ្រខាងកើតនិងច្បាប់អន្តរជាតិមានតួនាទីខ្ពង់ខ្ពស់បំផុតសម្រាប់ការដោះស្រាយបណ្តាជម្លោះនេះ។
អ្នកនិពន្ធទាំងពីរូបនេះបានអះអាងនូវតួនាទីនៃច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះរវាងភាគីនានា នៅសមុទ្រខាងកើត និងបញ្ជាក់ថា ច្បាប់ UNCLOS 1982 មានលក្ខណៈច្បាប់ដ៏ខ្ពង់ខ្ពស់បំផុតចំពោះហត្ថលេខី ក៏ដួចជាតួនាទីនៃសាលក្រមដែលតុលាការអាជ្ញាកណ្តាលបានប្រកាសចេញ ពី ៥ ឆ្នាំមុន។ តាមបណ្តាអ្នកជំនាញជនជាតិរុស្ស៊ី UNCLOS 1982 គឺជាគ្រឹះស្ថានច្បាប់តែមួយគត់ដែលជំនួសឲ្យសិទ្ធប្រវត្តិសាស្ត្រឬសិទ្ធអធិបតេយ្យភាពឬសិទ្ធយុត្តិធិការដែលចិនបានអនុវត្តក្នុងការដោះស្រាយបញ្ហាជម្លោះនៅសមុទ្រខាងកើត។
បណ្តាវាគ្មិនជនជាតិរុស្ស៊ីបានវាយតំលៃខ្ពស់ចំពោះការដែលប្រទេសអាស៊ានកំពុងចរចាយ៉ាងសកម្មអំពីតំរូវការជំនួសសេចក្តីថ្លែងការណ៍អំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ឆ្នាំ២០០២ (DOC) ដែលបានជាហួសសម័យហើយ ដោយក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) គឺជាឧបករណ៍ដែលមានលក្ខណៈច្បាប់។ ចាប់ពីពេលនោះតទៅរួមចំណែកក្នុងការរួមចំណែក្នុងការគ្រប់គ្រងជម្លោះដែលកើតឡើងនៅសមុទ្រខាងកើត។
មុននេះនៅសិក្ខាសាលាតាមអ៊ីនធឺណែត ដែលមានចំណងជើងថា“ការគំរាមកំហែងពីគោលនយោបាយរបស់ចិននៅសមុទ្រខាងកើត” អ្នកជំនាញឥណ្ឌូនេស៊ីបាននិយាយថា ចាំបាច់ត្រូវបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយគុណភាព។ ខណៈដែលគ្មាន COC ភាគីទាំងអស់បន្តប្រកាន់ខ្ជាប់នូវការអនុវត្តក្របខ័ណ្ឌច្បាប់អន្តរជាតិដែលមានស្រាប់ ដូចជា UNCLOS 1982 និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន