Trending now

ជំរុញការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនវៀតណាមនិងប្រជាជនសិង្ហបុរី

09:57 | 28/07/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២៦ ខែកក្កដា នៅរដ្ឋធានី Ha Noi អនុប្រធាននិងជាអគ្គលេខាធិការសមាគមមិត្តភាពវៀតណាម - សិង្ហបុរី លោក Nguyen Duc Hung បានតំណាងឲ្យសមាគមអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពី“ ការទូតសាធារណជន នៅអាស៊ី ២០២១” តាមរយៈប្រព័ន្ធអ៊ីនធើណិត ។

វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
សិង្ហបុរី ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី០ទៅ១%សម្រាប់ឆ្នាំ២០១៩នេះ សិង្ហបុរី ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី០ទៅ១%សម្រាប់ឆ្នាំ២០១៩នេះ
ជំរុញការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនវៀតណាមនិងប្រជាជនសិង្ហបុរី
ស្តង់តាំងពិព័រណ៍របស់សមាគមមិត្តភាពវៀតណាម - សិង្ហបុរី។ (រូបថត៖ សិក្ខាសាលាស្តីពី“ ការទូតសាធារណៈនៅអាស៊ី ២០២១”)

សិក្ខាសាលាស្តីពី“ ការទូតសាធារណជននៅអាស៊ី ២០២១” បានរៀបចំចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកក្កដា ដើម្បីពិភាក្សានិងផ្លាស់ប្តូរគោលនយោបាយនិងភាពជាក់ស្តែង​អំពីការអនុវត្តការទូតសាធារណជននៅអាស៊ី រាល់វិធីសម្រាប់ម្ចាស់កម្មវត្ថុរដ្ឋនិងអង្គការក្រៅរដ្ឋ តាមរយៈវិស័យជាច្រើន ដើម្បីកសាងទំនាក់ទំនង ការជឿទុកចិត្តនិងការយោគយល់គ្នារវាងវប្បធម៌ឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយសន្តិភាពនិងធ្វើសមាហរណកម្ម។ សិក្ខាសាលានេះមានប្រតិភូអញ្ជើញចូលរួមប្រមាណ ៥៥០ នាក់ ក្នុងនោះមានវាគ្មិនជាង ៤០នាក់ដែលសុទ្ធតែជាអ្នកការទូត អ្នកជំនាញនិងអ្នកស្រាវជ្រាវក្នុងវិស័យការទូតសាធារណជននៅក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍។

ជំរុញការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនវៀតណាមនិងប្រជាជនសិង្ហបុរី
វគ្គពិភាក្សាដំបូងនៃសន្និសីទ“ ការទូតសាធារណជននៅអាស៊ី ២០២១” (រូបថត៖ សិក្ខាសាលាស្តីពី“ ការទូតសាធារណជននៅអាស៊ី ២០២១”)

បានបង្កើតឡើង តាំងពីឆ្នាំ ១៩៩១ មូលនិធិអន្តរជាតិសិង្ហបុរីតភ្ជាប់ប្រជាជនសិង្ហបុរីជាមួយសហគមន៍ពិភពលោក ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ ក្នុងឆ្នាំ ២០១៧ មូលនិធិអន្តរជាតិសិង្ហបុរីនិង​សមាគមមិត្តភាពវៀតណាម - សិង្ហបុរីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបញ្ជាក់ពីចំណងមិត្តភាពនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនទាំងពីរតាមរយៈសកម្មភាពវប្បធម៌ សេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ សប្បុរសធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ ...

ឌីណា

thoi dai

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di